ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចព្រះមហាក្សត្រីព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើរសារជូន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា

ជូន ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ

ឯកឧត្តម

ខ្ញុំ សូមអរគុណដ៏ជ្រាលជ្រៅចំពោះលិខិតថ្វាយសព្ទសាធុការពរជ័យ របស់ឯកឧត្តម នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ព្រមទាំងបានផ្តល់យុត្តិធម៌ដល់ ខ្ញុំ ក្នុងការបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។ សូមជូនពរឯកឧត្តម លោកជំទាវភរិយា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ បុគ្គលិក កម្មករ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជារាស្ត្រទាំងអស់ក្នុងខេត្តព្រះសីហនុ បានប្រកបត នឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលនូវសេចក្ដីរាប់ អាន អំពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖