ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោក ឃួង ស្រេង អញ្ជើញក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណេីរការអស់រយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី ២៩​ ខែ​ មេសា ឆ្នាំ ២០២២នេះ​​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណេីរការអស់រយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សចំនួន១០០នាក់(ស្រី៦៥នាក់)​ នៅវិទ្យាល័យ ជា ស៉ីម បឹងកេងកង ។ 

នាឱកាសបិទវគ្គនោះ លោក ជិន ប៊ុនធឿន បបានពាំនាំនូវប្រសាសន៍របសលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា​ ក្មួយៗយុវជន​ និងសិស្សានុសិស្សទាំងអស់ ដែលបានលះបង់ពេលវេលាក្នុងការចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា​ សំដៅជួយរំលែកនូវទុក្ខលំបាករបស់ជនរងគ្រោះ​ និងងាយរងគ្រោះដោយប្រការផ្សេង​ ។ លោកសូមថ្លែងនូវការកោតសរសេីរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ​ និងបានគូសបញ្ជាក់ពីគោលបំណងនៃការបេីកវគ្គនេះគឺ​ ដេីម្បីពង្រឹង​ និងពង្រីកកម្លាំងមនុស្សធម៌​ ក្នុងនោះឱ្យយុវជនកាកបាទក្រហមយេីង​ បានយល់ដឹងសុីជម្រៅពីចលនាកាកបាទក្រហម​ តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ​ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិសេសការសង្គ្រោះក្នុងបរិបទជំងឺកូវីដ១៩ ។​ មុននឹងប្រកាសបិទវគ្គ​ លោកនាយកប្រតិបត្តិសាខា​ សង្ឃឹម និងជឿជាក់ថា​ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហេីយ​ ក្មួយៗនឹងក្លាយជាយុវជនកាកបាទក្រហមកម្ពុជា​ ពេញលក្ខណៈ​ ក្នុងការដេីរតួជាយុវជនគំរូ​ឈានមុខ​ទាំងការងារជួយសង្គ្រោះ​ ការងារផ្សព្វផ្សាយបន្ត​ និងការងារមិត្តអប់រំមិត្ត​ សំដៅរួមគ្នាអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត​ ។ 

សូមបញ្ជាក់ថា៖​ សម្រាប់មេរៀនដែលយកមកបង្ហាត់បង្ហាញរួមមាន ៖

១.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា 

២.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ

៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក

៤.តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា

៥.វិជ្ជាសង្គ្រោះបឋម​ ៕

ដោយ ៖ សិលា


ចែករំលែក៖