ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋឃុំកុមាររាជាស្នើឱ្យអាជ្ញាធរខេត្តតាកែវដោះស្រាយបញ្ហាសិប្បកម្មចម្រាញ់គ្រឿងអេតចាយដែលប៉ះពាល់ដល់សុខភាពផង

ចែករំលែក៖

   ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ៧៥គ្រួសាររស់នៅក្នុងភូមិខ្នារទង់ ឃុំកុមាររាជា ស្រុកបាទី បានទទូចសុំឱ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាជួយដោះស្រាយបញ្ហាវិវាទមួយករណីដែលអូសបន្លាយពេលអស់ជាងបីឆ្នាំហើយនៅក្នុងមូលដ្ឋានភូមិរបស់ពួកគាត់រស់នៅ ជាមួយនឹងសិប្បកម្មស្លចម្រាញ់គ្រឿងអេតចាយនិងកម្ទេចកម្ទីដែកគ្រប់ប្រភេទនិងអាលុយមីញ៉ូម ដែលមានសិប្បកម្ម ឈ្មោះថា ប្រិចលៀន មិនថលឯ.ក ស្ថិតនៅផ្លូវលេខ១២៦ពីសំរោងយ៉ោងទៅត្រាំខ្នារ ក្នុងភូមិខ្នារទង់ ឃុំកុមាររាជា ស្រុកបាទី ដែលមានម្ចាស់ឈ្មោះ ដួង សុខជា មុខងារជាមន្ត្រីយោធា ហើយថែមទាំងឃើញមានជនជាតិចិន៤-៥នាក់បម្រើការងារនៅក្នុងសិប្បកម្មអេតចាយស្លអាលុយមីញ៉ូមនោះផង ។

   ប្រជាពលរដ្ឋបានឱ្យដឹងអំពីមូលហេតុធ្វើឱ្យមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្នារទង់ដូចជា៖

  ១-មានក្លិនជះស្អុយឆ្ងិតពិបាកដកដង្ហើមនិងក្រហាយភ្នែក (បណ្តាលឱ្យទាស់ដល់អ្នកឆ្លងទន្លេកូនង៉ែត)។

 ២-សំឡេងម៉ាសុីនវ៉ៃកម្ទេចកម្ទី ឮសូរខ្លាំងៗចាប់ពីម៉ោង៥៖០០ល្ងាចរហូតដល់ម៉ោង១២យប់ឈានចូលម៉ោង១រំលងអធ្រាត្រទើបបញ្ចប់។

 ៣-ពិបាកក្នុងការទទួលទានដំណេកមិនបានស្កប់ស្គល់។ 

   បើតាមការស្រាយបំភ្លឺរបស់លោក ដួង សុខជា (ម្ចាស់អជ្ញាប័ណ្ណ) លោកថា លោកបានជួលឱ្យគេហើយ បើចង់ដឹងទៅសួរគេទៅ។

   បើតាមការបំភ្លឺរបស់លោក ដួង សុខជា កាលពីរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២២នេះខាងអង្គភាពយើងខ្ញុំមិនមានលេខទូរស័ព្ទម្ចាស់ទីតាំងសម្រាប់ធ្វើទំនាក់ទំនងបានទេ។

    ប្រជាពលរដ្ឋបានស្នើដល់លោកអភិបាលខេត្តតាកែវនិងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជួយដោះស្រាយជូនពួកគាត់ផង ។

    បើតាមការបញ្ជាក់របស់ប្រជាជនថា លោក ខៀវ សុផល អភិបាលរងស្រុកបាទី តែងតែចុះសម្របសម្រួលឱ្យមានការយោគយល់និងអាធ្យាស្រ័យគ្នា ប៉ុន្តែ នៅតែគ្មានប្រសិទ្ធភាព។ 

   ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខ្នារទង់ ឃុំកុមាររាជា ស្រុកបាទី សូមលោក អ៊ូច ភា អភិបាលខេត្តមេត្តាជួយរកយុត្តិធម៌និងដំណោះស្រាយបញ្ហាដែលដុះស្លែយូរមកហើយនេះ ជូនដល់ពួកគាត់ផង៕

ដោយ៖ហេង សុរិយា


ចែករំលែក៖