ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថលើផ្ទៃប្រទេស​ ចាប់ឃាត់ខ្លួនមន្ត្រីរបស់ខ្លួនពីររូប​នៅខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បានបញ្ជូនខ្លួនមន្ត្រីកងរាជអាវុធត្ថចំនួន ២នាក់ ទៅកាន់សាលាដំបូងខេត្តសៀមរាប​ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ​ បន្ទាប់ពីចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស​ នៅក្នុងការបំពេញតួនាទីដោយផ្សំគំនិតជួញដូរគ្រឿងញៀន។ 

បេី​តាមការបញ្ជាក់ពី​នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖ “ការប្រព្រឹត្តបទល្មើសរបស់អាវុធហត្ថ នាយអាវុធហត្ថដែលរកឃើញនៅខេត្តសៀមរាប​ ពាក់ព័ន្ធនឹង២នាក់នេះ គឺដោយគាត់បំពេញតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តែតាមការស្រាវជ្រាវរបស់គណៈកម្មការចំពោះកិច្ចរបស់កងរាជអាវុធហត្ថបានរកឃើញថា គាត់ប្រព្រឹត្តបទល្មើសនៅក្នុងការបំពេញតួនាទីដោយគាត់ផ្សំគំនិតជាមួយនឹងការជួញដូរគ្រឿងញៀន។ 

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងសង្កត់ធ្ងន់ថា៖ ដូច្នេះ កងរាជអាវុធហត្ថធ្វើការបង្ក្រាបតែម្តងដោយមិនចាំបាច់ឱ្យអង្គភាពណាមកបង្ក្រាបទេ គឺអាវុធហត្ថយកការទទួលខុសត្រូវដោយខ្លួនឯង គឺអនុវត្តនៅប្រសាសន៍សម្តេច គឺងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល ហើយនិងវះកាត់ ។ អភិក្រមរបស់សម្តេចត្រូវយកមកអនុវត្ត”៕

ដោយ​៖ហេង​ សុរិយា​


ចែករំលែក៖