ព័ត៌មានទាន់ហេតុការណ៍៖

ដេប៉ូប្រេងឥន្ធនៈ ៧ទីតាំង​ ត្រូវបានមន្រ្តីជំនាញរកឃើញមិនមានអនុលោមភាព

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា​៖​ មន្រ្តីជំនាញ ក.ប.ប. ​ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជូនអ្នកប្រើប្រាស់ ក៏ដូចជាទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ តាមរយៈការត្រួតពិនិត្យជាប្រចាំតាមបណ្ដាស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងប្រទេសកម្ពុជា។

ជាក់ស្ដែង​​ មន្រ្តីជំនាញ ក.ប.ប. នៅថ្ងៃទី២៩ ខែមេសាម្សិលមិញនេះ​ បានបន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងដែលមិនមានអនុលោមភាពខណៈពេលមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ធំ  ខេត្តស្វាយរៀង​ ខេត្តកណ្ដាល និងខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការត្រួតពិនិត្យដើម្បីរកភាពអនុលោមនៅតាមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈផ្សេងៗគ្នា​។ 

គួរបញ្ជាក់ផងដែរថា ស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈដែលមន្រ្តីជំនាញបានត្រួតពិនិត្យសរុបចំនួន ២១ទីតាំង និងចាត់វិធានការតាមនីតិវិធីលើម្ចាស់ដេប៉ូដែលមិនមានអនុលោមភាពផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖