ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋខ្មែរនៅអាមេរិកគាំទ្រនិងបង្ហាញមោទនភាពដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ នៅគ្រាដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៅសហរដ្ឋអាមេរិកសប្តាហ៍ខាងមុខនេះពលរដ្ឋខ្មែរអាមេរិកាំងដែលកំពុងរស់នៅសហរដ្ឋអាមេរិកបានសំដែងនូវការគាំទ្រយ៉ាងក្លៀវក្លា។ វាជាការគាំទ្រក្នុងនាមខ្មែរដូចគ្នានិងជាពិសេសគាំទ្រនូវយុទ្ធសាស្ត្រនយោបាយដឹកនាំប្រទេសប្រកបដោយជោគជ័យរបស់សម្ដេចតេជោ។

បើតាមប្រជាពលរដ្ឋដែលបញ្ចេញមតិគេសង្កេតឃើញថាគឺខ្មែរភាគច្រើនលើសលប់ដែលកំពុងរស់នៅសហរដ្ឋអាមេរិកបានគាំទ្រដំណើរទស្សនកិច្ចសម្រាប់កិច្ចប្រជុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោនៅសហរដ្ឋអាមេរិកនាពេលខាងមុខនេះ។ វាជាមុខមាត់និងជាកិត្តិយសមិនមែនសម្រាប់តែសម្ដេចតេជោនោះទេប៉ុន្តែវាជាកិត្តិយសនិងមុខមាត់របស់ប្រទេស,ប្រជាជាតិកម្ពុជាទាំងមូល។ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនិយាយថាគេមិនអាចតម្រូវចិត្តមនុស្សទាំងអស់បានទេប៉ុន្តែយ៉ាងណាក៏ដោយមនុស្សភាគច្រើនស្ទើរ 90% គាំទ្រសម្ដេចតេជោដែលបានដឹកនាំប្រទេសនាពេលកន្លងមកនឹងបន្តដឹកនាំទៅមុខទៀត។

ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ក្នុងរដ្ឋជាច្រើន បានបង្ហោះវីដេអូរបស់ពួកគាត់ដែលបង្ហាញពីអារម្មណ៍ត្រេកអរ ចំពោះវត្តមានសម្ដេចតេជោ ហ៊ុន សែន ដែលនឹងទៅកាន់ទឹកដីអាមេរិកនៅថ្ងៃទ១២-១៣ ខែឧសភា ឆ្នា២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ ពលរដ្ឋខ្មែរនៅគ្រប់ទិសទីក្នុងសហ រដ្ឋអាមេរិកបានបង្ហាញនូវមនោសញ្ចេតនាក្នុងនាមជាខ្មែរដូចគ្នានឹងបង្ហាញនូវការគាំទ្រចំពោះការដឹកនាំប្រទេសរបស់សម្ដេចតេជោ។

ពួកគាត់អះអាងពីការត្រៀមខ្លួនស្វាគមន៍សម្ដេច និងសម្ដែងមោទនភាពដែលមានសម្ដេចតេជោជាប្រមុខដឹកនាំកម្ពុជា។ សារដែលត្រូវបានបង្ហោះជាហូរហែនេះ ក៏ជាចម្លើយប្រាប់ទៅកាន់ក្រុមប្រឆាំងផងដែរ ថា ពលរដ្ឋ ខ្មែរជាច្រើនទាំងក្នុងនិងក្រៅប្រទេសមានការគោរពស្រឡាញ់នាយករដ្ឋកម្ពុជារូបនេះកម្រិតណា។ ពិតហើយគេមិនអាចបំពេញបំណងក្រុមប្រឆាំងដែលចាំតែប្រឆាំង,ប្រឆាំងគ្រប់រឿងនោះបានទេ។ប៉ុន្តែទង្វើនិងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោបានបំពេញបំណងនិងការរស់នៅប្រកបដោយសុខសន្តិភាពរបស់ប្រជាពលរដ្ឋភាគច្រើនលើសលប់។

ម្យ៉ាងវិញទៀតសាររបស់ពលរដ្ឋខ្មែរអាមេរិកនាពេលនេះក៏ជាការបញ្ជាក់អំពីអ្នកដែលដឹងគុណតបគុណផងដែរ។ ពួកកាត់បានរួចរស់ជីវិតពីរបបប៉ុលពតបានទៅរស់នៅក្រៅប្រទេសដោយសារសម្ដេចដូច្នេះហើយទើបពួកគាត់មានក្ដីស្រឡាញ់និងគោរពដឹងគុណចំពោះសម្ដេច។ ត្រង់នេះគឺពិតជាខុសគ្នាឆ្ងាយណាស់ពីក្រុមរមិលគុណខ្លះប្រៀបបានជាសត្វតិរច្ឆានដែលបានរស់ហើយមិនដឹងគុណ ហើយបែរជាបង្កើតតែការជេរប្រមាថលើសម្ដេច៕

ដោយ៖ សូរិយា


ចែករំលែក៖