កីឡាករស្នូកឃើឆ្នើម Ronnie O’Sullivan បានយកឈ្នះក្នុងលទ្ធផល 5-3 លើកីឡាករ Judd Trump ក្នុងការឈានទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោកកាលពីថ្ងៃអាទិត្យ ១ ឧសភាបន្ទាប់ពីមានការពាក់ព័ន្ធក្នុងកំហឹងជាមួយអាជ្ញាកណ្តាលលោក Olivier Marteel ។ O’Sullivan ដែលបានតាមស្មើកំណត់ត្រាពិភពលោកសម័យទំនើបចំនួន៧របស់ Stephen Hendry ហាក់ដូចជាត្រូវបានចោទប្រកាន់ដោយមន្ត្រីការប្រកួតថា បានធ្វើកាយវិការអាសអាភាសបន្ទាប់ពីខកខានធ្វើមិនបានល្អក្នុងសិតទី៨នៃការប្រកួតនៅ Sheffield’s Crucible ។
O’Sullivan វ័យ៤៦ឆ្នាំបានប្រកែកជាមួយអាជ្ញាកណ្តាលលោក Marteelដោយសួរអាជ្ញាកណ្តាលសញ្ជាតិបែលហ្ស៊ិករូបនេះថា “គាត់មិនឃើញអ្វីសោះ”។ O’Sullivan មានការតាំងចិត្តថា គាត់មិនបានបំពានលើលោកMarteel ទេ ដោយបានផ្តល់បទសម្ភាសន៍មួយបន្ទាប់ពីបញ្ចប់វគ្គទីមួយថា “ខ្ញុំគ្រាន់តែគិតថាគាត់ (Marteel) ហាក់ដូចជាកំពុងស្វែងរកបញ្ហា។ ខ្ញុំគ្រាន់តែទទួលបានភាពច្បាស់លាស់។ ពួកគេមានកាមេរ៉ារាប់រយនៅទីនោះ ហើយពួកគេអាចទៅពិនិត្យវាទាំងអស់ ព្រោះខ្ញុំគិតថាគាត់គ្រាន់តែព្យាយាមបង្កើតអ្វីមួយ”។
O’Sullivan កំពុងប្រឈមមុខនឹងការស៊ើបអង្កេតរួចហើយដោយអាជ្ញាធរស្នូកឃើ សម្រាប់ការចោទប្រកាន់ថា បានធ្វើកាយវិការខុសឆ្គង។ មុននេះ O’Sullivan បានត្អូញត្អែរទៅកាន់លោក Marteel ដែលកំពុងចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពិភពលោកលើកទី១របស់គាត់អំពីសន្តិសុខម្នាក់ដែលកំពុងផ្លាស់ប្តូរការមើលឃើញរបស់គាត់ក្នុងអំឡុងពេលការប្រកួតទី៣៕
ដោយ៖ ភារៈ(រូបភាព ៖ AFP/BBC)