ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីព្រមានរឹបអូសយកទ្រព្យសម្បត្តិរបស់លោកខាងលិច៥០០ពាន់លានដុល្លារ ជាការសងសឹក

ចែករំលែក៖

ប្រធានរដ្ឋសភារុស្ស៊ី លោកក Vyacheslav Volodin កាលពីថ្ងៃទី១ខែឧសភាបានព្រមានថា នឹងរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រទេសលោកខាងលិច មានទឹកប្រាក់ជាង៥០០ពាន់លានដុល្លារ ដើម្បីជាការសងសឹកដល់ប្រទេសលោកខាងលិចដែលបានបង្កកប្រាក់របស់រុស្ស៊ី៣០០ពាន់លានដុល្លារ។
ប្រធានរដ្ឋសភារុស្ស៊ីបានបង្ហោះនៅលើបណ្តាញសង្គម Telegram ថា «ការសម្រេចខាងលើមិនប៉ះពាល់ដល់សេដ្ឋកិច្ចជាតិរបស់យើងឡើយ។ នាវាទេសចរណ៍
ភូមិគ្រិះនិងទ្រព្យសម្បត្តិផ្សេងទៀតរបស់ពលរដ្ឋអ្នកមាន មិនប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់រុស្ស៊ីឡើយ»។
ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា រុស្ស៉ីបានប្រកាសថា ខ្លួនអាចនឹងចាត់វិធានការរឹបអូស ទ្រព្យសម្បត្តិរបស់ក្រុមប្រទេស ដែលខ្លួនចាត់ទុកថាប្រកាន់ជំហរអមិត្តចំពោះរុស្ស៉ី ជាការសងសឹងទៅនឹងផែនការរបស់សហរដ្ឋអាមេរិក ដែលចង់លក់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៉ីដើម្បីយកទៅជួយអ៊ុយក្រែន។
ប្រធានរដ្ឋសភារុស្ស៊ី លោក Vyacheslav Volodin បានគូសបញ្ជាក់ថា «បើនិយាយពីក្រុមហ៊ុននៅក្នុងទឹកដីរុស្ស៉ី ដែលមានម្ចាស់ជាពលរដ្ឋនៃបណ្តាប្រទេសអមិត្ត ដែលបានសម្រេចចាត់វិធានការរឹបអូសទ្រព្យសម្បត្តិ ។
រុស្ស៉ី វាគឺជាទង្វើស្មើភាពក្នុងការចាត់វិធានការឆ្លើយតបទៅវិញ តាមរយៈការរឹបអូសទ្រព្យសម្បត្តិដូចគ្នា ហើយប្រាក់ចំណូលដែលបានមកពីការលក់ទ្រព្យទាំងនោះ នឹងត្រូវប្រើសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង»។
លោក Volodin បានចោទប្រកាន់ «ប្រទេសអមិត្ត» មួយចំនួនដូចជា លីទុយអានី, ឡេតូនី, ប៉ូឡូញ ព្រមទាំងសហរដ្ឋអាមេរិកផងដែរថា កំពុងបំពានច្បាប់អន្តរជាតិ ហើយធ្វើសកម្មភាពដូចជាចោរសុទ្ធសាធយ៉ាងដូច្នោះដែរ។ លោកបានបន្ថែមថា សព្វថ្ងៃពាណិជ្ជកររុស្ស៉ីកំពុងទិញយកក្រុមហ៊ុនបរទេសដែលធ្វើប្រតិបត្តិការនៅរុស្ស៉ី និងទិញយកភាគហ៊ុនរបស់ដៃគូដែលចង់ចាកចេញពីទីផ្សាររុស្ស៉ី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ TTXVN


ចែករំលែក៖