ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអង្គការ ស៊ីម៉ាក់ ចុះយកគ្រាប់រំសេវមិនទាន់ផ្ទុះចំនួន ៤គ្រាប់ នៅស្រុកចំនួន ៣ ក្នុងខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ គ្រាប់រំសេវមិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្គ្រាមច្រើនទសវត្សរ៍មកហើយនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញជាបន្តបន្ទាប់នៅតាមភូមិ ដីស្រែ ចម្ការ ហើយបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដើម្បីរំដោះយកគ្រាប់ទាំងនោះចេញ។

 ជាក់ស្ដែងនៅរសៀលថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២  កម្លាំងអធិការដ្ឋាននគរបាលស្រុកចំនួនបី គឺ ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងស្រុកកំពង់លែង បានសហការជាមួយ កម្លាំងមជ្ឈមណ្ឌលកំចាត់មីនសុីម៉ាក់ CMAC ចុះយក គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចាស់ៗ ចំនួន០៤គ្រាប់។

 គ្រាប់ទងនោះ ជាប្រភេទគ្រាប់៖ ១. នៅស្រុករលាប្អៀរ គ្រាប់បែកដៃចំនួន០១គ្រាប់ ។ ២. ស្រុកកំពង់ត្រឡាច គ្រាប់ផ្លោងចំនួន០១គ្រាប់ និងក្បាលគ្រាប់ទំហំ ៨១ម.ម ចំនួន១គ្រាប់និង ៣. ស្រុកកំពង់លែង ក្បាលគ្រាប់ទំហំ៨២ម.ម ចំនួន១គ្រាប់។  មន្ត្រីកំចាត់មីនអង្គការស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់ទាំងនេះត្រូវបានយកយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពនិងរង់ចាំកម្ទេចចោលនៅពេលក្រោយ៕

 ដោយ ៖ ប្រាថ្នា


ចែករំលែក៖