តំណាងជាន់ខ្ពស់របស់ចិនទទួលបន្ទុកកម្មវិធីបរមាណូកូរ៉េខាងជើង នឹងជួបសមភាគីកូរ៉េខាងត្បូង លោក Noh Kyu-duk ដើម្បីពិភាក្សាពីសន្តិសុខនៅឧបទ្វីបកូរ៉េ ក្នុងពេលដែលមានក្តីបារម្ភពីការគំរាមកំហែងកាន់តែខ្លាំងឡើងពីអាវុធបរមាណូរបស់ទីក្រុងព្យុងយ៉ាង។
លោក Liu Xiaoming មន្ត្រីទទួលបន្ទុកកម្មវិធីបរមាណូកូរ៉េខាងជើង បានទៅកាន់ទីក្រុងសេអ៊ូលជាលើកដំបូងចាប់តាំងពីលោកឡើងកាន់តំណែងនៅខែមេសាឆ្នាំ២០២១ ។ ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងកើតឡើងក្នុងពេលដែលកំពុងប្រឈមមុខតានតឹងពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ។ អាមេរិកនិងកូរ៉េខាងត្បូងសង្ស័យថា ទីក្រុងព្យុងយ៉ាងមានសញ្ញាត្រៀមសាកល្បងគ្រាប់បែកបរមាណូជាថ្មី។
នៅក្នុងជំនួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងនៅទីស្នាក់ការក្រសួងការបរទេសកូរ៉េខាងត្បូង លោក Liu Xiaoming បានបញ្ជាក់ពីការសន្យារបស់ចិនចំពោះតួនាទីនៅក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើង គឺវាអាស្រ័យទៅលើទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះ។
នៅលើបណ្តាញសង្គម Twitter ឧបការីចិនបានបញ្ជាក់ថា នឹងសហការជាមួយកូរ៉េខាងត្បូងក្នុងការជំរុញសន្តិភាព និងផ្សះផ្សានយោបាយនៅកូរ៉េខាងជើង។ កូរ៉េទាំងពីរជាដៃគូដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយចិន៕
ដោយ៖ ធីរីណា