ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័ម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

    ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែ​ឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤និង​៣០​នាទីសៀល កម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌ​ឫស្សីកែវ និងកម្លាំងប៉ុស្តិ៍ឫស្សីកែវបានធ្វើការបង្ក្រាបជនសង្ស័យម្នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចឡឥដ្ឋ ​​ ស្ថិតក្នុងក្រុម១០ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលនៃការបង្ក្រាបនេះកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន១នាក់ឈ្មោះ សៀក​ លី ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅ​ភូមិ​ស្វាយហ្លួង ឃុំ​កណ្ដៀង ស្រុក​ កណ្ដៀង ខេត្ត​ពោធិ៍សាត់ មុខរបរមិនពិតប្រាកដ ។                                                                                                                       ចំពោះសម្ភារដកហូតវិញមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០១​កញ្ចប់ធំ។

     បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងដកហូតបានខាងលើ នគរបាលជំនាញខណ្ឌនិងប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖