ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ម៉ោង១៤:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅមុខផ្ទះគ្មានលេខ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។ ចំណែកជនរងគ្រោះឈ្មោះរ៉េត រតនា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ១១០ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។
ផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តថា, ជនសង្ស័យឈ្មោះផល សុភី ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។
សមត្ថកិច្ចបញ្ជាក់ថា, បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ សិលា