អន្តរជាតិ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន RT បានចុះផ្សាយនៅយប់ថ្ងៃពុធទី០៤ ខែឧសភា ឆ្នាំ២០២២នេះថា បេឡារុស្សបានទទូចថា សមយុទ្ធដ៏គួរឱ្យភ្ញាក់ផ្អើលនេះមិនបង្កការគំរាមកំហែងដល់ “សហគមន៍អឺរ៉ុប” និងប្រទេសជិតខាងរបស់ខ្លួនឡើយ។
គោលបំណងនៃសមយុទ្ធគឺដើម្បីវាយតម្លៃការត្រៀមខ្លួនរបស់កងទ័ពដើម្បីឆ្លើយតបទៅនឹង “ស្ថានភាពវិបត្តិ” យ៉ាងរហ័ស។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបាននិយាយថា ទាហានដែលចូលរួមក្នុងសមយុទ្ធនេះនឹងត្រូវធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែលមិនធ្លាប់ស្គាល់នៅក្នុង “បរិយាកាសផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ។
ក្រសួងបានកត់សម្គាល់ថា វិសាលភាពនៃសមយុទ្ធនឹងកើនឡើងជាលំដាប់ ដែលអនុញ្ញាតឱ្យទីក្រុង Minsk ពិនិត្យមើលសមត្ថភាពយោធារបស់ខ្លួនទាំងប្រឆាំងនឹង “ការគំរាមកំហែងនៅលើដី ក៏ដូចជានៅលើអាកាស” ៕ដោយ៖ស តារា
រូបថត៖ RT