ព័ត៌មានទាន់ហេតុការណ៍៖

ដុតកង់ឡានក្នុងផ្ទះទុកចោលផ្អេីលពលរដ្ឋចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ ជនមិនស្គាល់មុខបានយកកង់ឡានចាស់ៗមកដុតចោលក្នុងផ្ទះដែលគេទុកចោលយូរមកហេីយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០២២​ នៅភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ផ្ទះខាងលេីម្ចាស់បានទុកចោលជាយូរមកហេីយ​ លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានផ្សែងហុយចេញពីក្នុងផ្ទះយ៉ាងខ្មួរខ្មាញ់​ ដោយទីតាំងជាប់និងរបងរោងចក្រមួយកន្លែងនិងផ្ទះពលរដ្ឋហេីយខ្លាចរាលដាលឆេះរោងចក្រទេីបនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ដោយមិនឱ្យរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។ 

សូមបញ្ជាក់ថា​ មូលហេតុនៃការឆាបឆេះខាងលេីនេះគឺមានជនមិនស្គាល់មុខមកលួចដុតសំកបកង់ឡាននៅខាងក្នុងផ្ទះដែលម្ចាស់ទុកចោលរួចគេចខ្លួនបាត់៕

ដោយ៖សុខាសនជ័យ


ចែករំលែក៖