ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី ២នាក់ រួមជាមួយគ្រឿងញៀនចំនួន១៦ កញ្ចប់ និង ថ្នាំគ្រាប់ (WY) ចំនួន ៣០៦គ្រាប់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកបវេលឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជនសង្ស័យប្រុសស្រី ២នាក់ រួមជាមួយគ្រឿងញៀនចំនួន១៦ កញ្ចប់ និង ថ្នាំគ្រាប់ (WY) ចំនួន ៣០៦គ្រាប់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកបវេល ចុះបង្រ្កាប និង ឃាត់ខ្លួន ពាក់ព័ន្ធនឹងការ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ 

យោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលស្រុកបវេល បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យ២នាក់មាន៖ ១-ឈ្មោះ ខឿន ដៀវ ភេទប្រុស អាយុ២៣ឆ្នាំ និង ឈ្មោះ ឡាយ ច្រិប ភេទស្រី អាយុ៣៦ឆ្នាំ។ អ្នកទាំងពីរមានទីលំនៅ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ១៦ កញ្ចប់ -ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកមានអក្សរបរទេស (WY) ចំនួន ៣០៦គ្រាប់ -ជញ្ជីងសម្រាប់ថ្លឹងចំនួន ០១គ្រឿង -ទូរស័ព្ទដៃចំនួន ០៣គ្រឿងចាស់ -ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន ។

ជនសង្ស័យ២នាក់ ត្រូវបានបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖