គ្រូបង្វឹកក្លិប Watford លោក Roy Hodgson បាននិយាយថា លោកនឹងមិននៅក្លិបនៅរដូវកាលក្រោយទេ ហើយមិនរំពឹងថា នឹងទទួលការងារជាអ្នកគ្រប់គ្រងផ្សេងទៀតនៅក្នុងក្របខ័ណ្ឌ Premier League នោះទេ។
អតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសវ័យ៧៤ឆ្នាំនិយាយបែបនេះគឺកាលពីលោកចូលរួមក្នុងកម្មវិធី Buckingham Palace ខណៈដែលគាត់ត្រូវបានគេផ្តល់កិត្តិយសជាមួយ CBE សម្រាប់សេវាកម្មបាល់ទាត់របស់គាត់។ ក្លិប Watford ប្រកួតនៅ Crystal Palace នៅថ្ងៃសៅរ៍ ហើយនឹងត្រូវកាត់ចេញទៅលេងនៅលីគទី២ Championship ប្រសិនបើពួកគេបរាជ័យ។
អាជីពជាអ្នកគ្រប់គ្រងរបស់លោក Hodgson មានរយៈពេលជាង៤៥ឆ្នាំ ហើយបញ្ជីក្រុមដែលគាត់បានគ្រប់គ្រងរួមមាន Inter Milan, Blackburn, Fulham, Liverpool, West Brom និង Crystal Palace ក៏ដូចជាដឹកនាំក្រុមជម្រើសជាតិនៃប្រទេសស្វីស, អារ៉ាប់រួម និងហ្វាំងឡង់។
លោកបានចាកចេញពីក្លិប Crystal Palace នៅចុងបញ្ចប់នៃរដូវកាលមុន មុនពេលត្រូវបានស្នើឲ្យត្រឡប់ទៅការប្រកួតវិញនៅពេលដែលក្លិបWatford បណ្តេញលោក Claudio Ranieri ក្នុងខែមករា។
លោក Hodgson បាននិយាយថា “ខ្ញុំរីករាយនឹងពេលវេលារបស់ខ្ញុំក្នុងការធ្វើការងារនេះ វាជាពិភពលោកដែលមានតម្រូវការខ្លាំង ជាក់ស្តែងវាគឺជាកិច្ចព្រមព្រៀងរយៈពេលខ្លី។ ប្រាកដណាស់ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា វានឹងត្រូវការរយៈពេលខ្លីមួយនៅចន្លោះពេលនេះ និងចុងបញ្ចប់នៃរដូវកាលនេះ។ ខ្ញុំបានចាប់យកការងារនោះ ហើយចេញពីការចូលនិវត្តន៍ដើម្បីធ្វើការងារពិសេសនោះ”។
លោកបន្តថា “ឥឡូវនេះការងារនោះបានបញ្ចប់ជាអកុសល។ ខ្ញុំមិនគិតថាខ្ញុំនឹងដាក់ឈ្មោះរបស់ខ្ញុំទៅមុខទៀតទេសម្រាប់ការត្រៀមបន្ថែមទៀតនៅក្នុងពិភពបាល់ទាត់នៅ Premier League។
ខ្ញុំគិតថាខ្ញុំទទួលបានសិទ្ធិជ្រើសរើស និងរីករាយជាមួយពេលវេលាទំនេរខ្លះ និងចំណាយពេលខ្លះជាមួយប្រពន្ធ និងកូនប្រុសរបស់ខ្ញុំ” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)