ខេត្តតាកែវ ៖ ស្ត្រីម្នាក់បានឆក់ខ្សែភ្លើងស្លាប់បាត់បង់ជីវិតភ្លាមៗខណៈដែរប្ដីបានយករទេះដឹកដីចាក់ចូលទៅក្នុងផ្ទះបាយខ្វះការប្រុងប្រយ័ត្នទាក់ខ្សែភ្លើងដាច់ធ្លាក់លើប្រពន្ធរបស់ខ្លួនឯង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចភូមិកញ្ចុំ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ នូ ចន្ថា ភេទស្រីអាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងធ្វើការត្រួតពិនិត្យហើយបានបញ្ជាក់ថាស្ត្រីរងគ្រោះខាងលើពិតជាបានឆក់ខ្សែភ្លើងស្លាប់នៅរោងបាយខាងក្រោយផ្ទះពិតប្រាកដមែន មូលហេតុប្តីបានយករទេះដឹកដីចាក់ក្នុងរោងបាយខ្វះការប្រុងប្រយ័ត្នទាក់ខ្សែភ្លើងដាច់ប្រពន្ធទៅកាន់រទេះបណ្តាលអោយឆក់ស្លាប់នៅនឹងកន្លែងកើតហេតុ សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សម