ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីមានសតិមិនប្រក្រតីចងក.ធ្វើអត្តឃាតខ្លួនឯងនៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្ដាល ៖ ស្រ្តីម្នាក់មានសតិមិនប្រក្រតី ធ្វើអត្តឃាតចងក.បញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់  បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១និង២៥នាទីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

   មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ុក សូ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

      ប្រភពដែលបានបន្តថា តាមការស្រាយបំភ្លឺរបស់ឪពុកជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនរងគ្រោះតែងតែផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ នឹងមានសតិមិនប្រក្រតីទេ លុះមកដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២០ និង៣០នាទី ជនរងគ្រោះបានចូលផ្ទះដេកធម្មតា រហូតមកដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៦និង៣០នាទី ទើបដឹងថាជនរងគ្រោះបានស្លាប់ដោយសារចងក.​ ភ្លាមនោះក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកចុះមកធ្វើការពិនិត្យ។ 

     តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា​ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្តឃាតប្រាកដមែន ពុំពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងនោះទេ។ បន្ទាប់ពីពិនិត្យរួច សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖