ព័ត៌មានទាន់ហេតុការណ៍៖

ដើរទៅតខ្សែភ្លើងនៅរោងគោ បណ្ដាលឱ្យឆក់ដួលស្លាប់នៅនឹងកន្លែង

ចែករំលែក៖

  ខេត្តប៉ៃលិន ៖ តាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងត្រង់បានឲ្យដឹងថា កាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ មានករណីបុរសចំណាស់ម្នាក់ជាប្រជាពលរដ្ឋបានស្លាប់ ដោយសារដើរទៅតខ្សែភ្លើងហើយត្រូវចរន្តខ្សែភ្លើងឆក់នៅពេលភ្លៀងរលឹម នៅក្រោយផ្ទះ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីនគរបាលដដែលបានបន្តថាបុរសដែលខ្សែភ្លើងឆក់ស្លាប់ឈ្មោះ ឃុន ខំ ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរកសិករ (ប្រជាការពារភូមិ) មានទីលំនៅរស់នៅភូមិ-ឃុំខាងលើ។ 

បើតាមសម្ដីស្ត្រីម្នាក់ឈ្មោះ ស៉ី មឹម អាយុ៥៨ឆ្នាំ ជាប្រពន្ធជនរងគ្រោះរៀបរាប់ថា មុនពេលកើតហេតុគាត់កំពុង តែបោកខោអាវ ខណៈនោះប្ដីរបស់គាត់ក៏បានដើរទៅតខ្សែភ្លើងនៅក្នុងរោងគោនៅជិតផ្ទះ ហើយមិនដឹងរឿងអីត្រូវខ្សែភ្លើងឆក់ដួលផ្ងារ បន្ទាប់មករូបគាត់បានស្រែកហៅឲ្យ បងប្អូនអ្នកជិតខាងមកជួយប្ដីគាត់ពេលនោះអ្នកភូមិក៏បានមកជួយ តែប្ដីគាត់បានស្លាប់នៅនឹងកន្លែងបាត់ទៅហើយ ដោយសារតែរោងគោមានសភាពសើមខ្លាំង ទើបតែភ្លៀងបណ្តាលឲ្យងាយឆ្លងចរន្តអគ្គិសនី។

ក្រោយពីនគរបាលជំនាញបានពិនិត្យរួច សាកសពត្រូវបានប្រគល់ទៅក្រុមគ្រួសារបងប្អូនយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

 

ដោយ៖ ស សារ៉េត


ចែករំលែក៖