ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ លោក កែវ សុផល ប្រធានក្រុមការងារចុះជួយភូមិ០៤ បានដឹកនាំសមាជិកក្រុមការងារ ចំនួន ០៥នាក់ សហការជាមួយលោក ហេង ប៊ុនលី ប្រធានភូមិ០៤ លោក គង់ ប៊ុនធឹម អនុភូមិ០៤ លោក គុយ គីរី ជំនួយការភូមិ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់មួយចំនួនជាអំណោយដ៏ថ្លៃថ្លា របស់ លោក ហេង ប៊ុនទី សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងលោកស្រី ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាក ខ្វះខាតជាក់ស្តែងក្នុងមូលដ្ឋាន ចំនួន ០៤គ្រួសារ មានទីលំនៅក្រុមទី០៤,០៥,១១ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
អំណោយទទួលបាន ក្នុង ០១គ្រួសារ រួមមាន÷ អង្ករ ចំនួន ០១បាវ ស្មើនឹង ២០គីឡូក្រាម, ទឹកក្រូច ០២កេស, ម៉ាស់ ០២ប្រអប់, ជែល ០៣ដប, ទឹកសុទ្ធ ០១កេស, ថវិកា ២០០.០០០រៀល។
សូមបញ្ជាក់ថា, ក្នុងនោះ ក្រុមការងារក៏បានប្រគល់ថវិកា ជួយឧបត្ថម្ភដល់ក្រុមការងារអាជ្ញាធរភូមិ០៤ ចំនួន ៣០០,០០០រៀល បន្ថែមទៀត ដើម្បីយកទៅចាត់ចែង ដោះស្រាយការងារចាំបាច់ចំពោះមុខ ៕
ដោយ ៖ សិលា