ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានក្រុមលេខា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ អញ្ជើញដឹកនាំគណប្រតិភូ ចូលរួមប្រជុំនៅប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ ៖ ថ្ងៃអាទិត្យ ៨ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោភូមិភាគទី៥ និងជាប្រធានក្រុមលេខា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ   អញ្ជើញដឹកនាំគណប្រតិភូ  គណៈកម្មាធិការព្រំដែនយោធភូមិភាគទី៥ ធ្វើដំណើរទៅប្រទេសថៃ ដើម្បីចូលរួមប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ លើកទី២៨ ។

សូមបញ្ជាក់ថា,កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ លើកទី២៨ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៩ ដល់ ១១ ខែឧសភា ឆ្នាំ២០២២។ 

ដោយឡែក ថ្ងៃអាទិត្យ ៨ កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នេះផងដែរ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានចូលរួមក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ 

ពិធីនេះប្រារព្ធនៅ ភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕

ដោយ ៖ សិលា


ចែករំលែក៖