ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខ ជូនឯកឧត្តម ម៉ុក មារ៉េត តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងក្រុមគ្រួសារ។
ឯកឧត្តម ម៉ុក ម៉ារ៉េត តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
ខ្ញុំ និងភរិយា មានសេចក្តីសោកស្តាយយ៉ាងក្រៃលែងជាទីបំផុតដោយទទួលដំណឹងអំពីមរណភាព របស់លោកជំទាវ ឈា ឡាង ត្រូវជាភរិយារបស់ឯកឧត្តម ដែលបានទទួលមរណភាពនៅថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។
ខ្ញុំ សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារនៃសព ដែលបានបាត់បង់ភរិយា មាតា និងជីដូន ប្រកបដោយព្រហ្មវិហាធម៌ ជាទី គោរពស្រឡាញ់បំផុត។
ខ្ញុំ និងភរិយា សូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកជំទាវ ឈា ឡាង បានទៅសោយសុខក្នុងឋាន សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម និងក្រុមគ្រួសារ ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ ៕
ដោយ ៖ សិលា