ព័ត៌មានទាន់ហេតុការណ៍៖

សូម​អបអរសាទរ​ដល់​ក្រុម​បាល់ទាត់​បុរស​កម្ពុជា រក​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​បើក​ឆាក​ពូល B នៃ​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១​ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ដោយ​លទ្ធផល ៤ទល់១

ចែករំលែក៖

ភ្នំពេញ ៖ សូម​អបអរសាទរ​ដល់​ក្រុម​បាល់ទាត់​បុរស​កម្ពុជា រក​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​បើក​ឆាក​ពូល B នៃ​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១​ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេស​វៀតណាម ដោយ​លទ្ធផល ៤ទល់១ នា​ល្ងាច​ថ្ងៃ​ចន្ទ ទី​៩ ខែ​ឧសភា ឆ្នាំ​២០២២ នេះ។ ការថ្លែងរបស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា នៅព្រលប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ។ 

លោក ស សុខា ថ្លែងថា, នេះ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​មួយ នៅ​ក្នុង​ពូល ហើយ​កម្ពុជា យើង​នៅ​មាន​ពេល​វេលា​វែងឆ្ងាយ​ត្រូវ​ប្រកួត​ប្រជែង ក្នុង​ដំណើរ​ទៅ​ដណ្តើម​​យក​មេដាយ ជូន​ជាតិ​មាតុភូមិ។ 

លោកបន្តថា, មិន​ខុស​ពី​បងប្អូន​ជន​រួម​ជាតិទេ ខ្ញុំ​សូម​ជូនពរ​ឱ្យ​ក្រុម​គោព្រៃជំទង់កម្ពុជា ទទួល​បាន​ជោគជ័យ ជា​បន្តបន្ទាប់​សម្រាប់ការ​ប្រកួត​ដែល​នៅ​សេសសល់ ក្នុង​បេសកកម្ម​ប្រចាំ​​តំបន់​អាស៊ានមួយ​នេះ ។ 

សូមបញ្ជាក់ : ស៊ីហ្គេម! ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាំមុខ ២-០ លើក្រុមជម្រើសជាតិឡាវ ក្នុងវគ្គទី១នេះ គ្រាប់បាល់ទី១របស់យើងរកបានដោយ សៀង ចន្ធា គ្រាប់ទី២រកបានដោយការធ្វើឲ្យចូលទីខ្លួនឯងរបស់ឡាវបន្ទាប់ពីការទាត់របស់ សារ ទី។

លទ្ធផលចប់ការប្រកួតវិញ្ញាសាបាល់ទាត់បុរសរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយ ឡាវ ក្នុងការប្រកួតកីឡាសុីហ្គេមលើកទី៣១ នៅវៀតណាម គឺកម្ពុជា ៤-១ឡាវ និងផ្សាយបន្តផ្ទាល់លើផេក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា  “ទាំងអស់គ្នាដេីម្បីកម្ពុជា” ៕

ដោយ ៖ សិលា


ចែករំលែក៖