ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Joe Biden ពុកក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដែលកំពុងកាន់តំណែងជាប្រធានអាស៊ាន បានចេញដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃនេះ។
លោកប្រធានសហភាពសហព័ន្ធយុវជន៧ បានមានប្រសាសន៍លើកឡើងថា, ទោះជាពុកមានទំនួលខុសត្រូវជាច្រើនដែលក្នុងនោះរួមមាន ការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ឈានឆ្ពោះទៅកាន់ការស្តារឡើងវិញនៃស្ថានភាពសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិ ការខិតជិតមកដល់នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់, ទុក្ខសោកនៃការបាត់បង់បងប្រុសបង្កើតដោយសារជំងឺគាំងបេះដូង, កាតព្វកិច្ចចំពោះជាតិ និងប្រជាជននៅតែបន្ត។ ក្នុងនាមប្រជាពលរដ្ឋទាំង ១៧ លាននាក់ និងក្នុងនាមជាប្រធានអាស៊ាន ដើម្បីជំរុញទំនាក់ទំនង អាស៊ាន អាមេរិក ពុកត្រូវធ្វើដំណើរឆ្ងាយពីផ្ទះ ដើម្បីដឹកនាំ និងចូលរួមកិច្ចប្រជុំជាច្រើន ក្នុងនោះមានការធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានអាមេរិក ជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ។
លោកបន្តថា, ជាមួយគ្នានេះ យើងក៏ឃើញថា បងប្អូនខ្មែរជាច្រើននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាកំពុងរង់ចាំជួបពុកក្នុងបរិយាកាសជាមហាគ្រួសារខ្មែរតែមួយ។ ពុកប្រាកដជានឿយហត់ តែនោះមិនមានអ្វីចម្លែកសម្រាប់ពុកទេ ព្រោះជិវិតរបស់ពុកបានលះបង់សម្រាប់ជាតិ និងប្រជាជនជារៀងរហូតមកហើយ ៕
ដោយ៖សុខ ខេមរា