ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកទឹកផុស សហការជាមួយអង្គការស៊ីម៉ាក់ចុះ យកគ្រាប់កាំភ្លើងផ្លោងចាស់ៗ២គ្រាប់ទៅរក្សាទុក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានបន្សល់ទុកពីសម័យសង្គ្រាមច្រើនទសវត្សមកហើយនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុស សហការជាមួយកម្លាំងមជ្ឈមណ្ឌលកំចាត់មីនសុីម៉ាក់ CMAC ចុះយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព និងរង់ចាំកម្ទេចចោលនៅពេលក្រោយ។

 ការចុះយកគ្រាប់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅស្រុកទឹកផុសបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញនៅកប់ក្នុងដីនៅលើដំបូកនិងរបងផ្ទះហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។

មន្ត្រីអង្គការស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់យុទ្ធភណ្ឌដែលមិនទាន់ផ្ទុះនេះមានចំនួន ២ គ្រាប់ដែលជាប្រភេទគ្រាប់ផ្លោងចាស់ៗតែនៅមានគុណភាពក្នុងនោះមាន ៖ 

១-ប្រភេទ M.៨៣ម.ម ចំនួន ០១គ្រាប់ និង២-ប្រភេទMortal M៨៣  M.៨១ ម.ម ចំនួន ០១គ្រាប់ ៕


ដោយ ៖ ប្រាថ្នា


ចែករំលែក៖