ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូមិនបានសម្រេចម្ចាស់ឃេីញទាន់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចកាច់សោ.កម៉ូតូមួយគ្រឿងមិនបានសម្រេច ព្រោះម្ចាស់ម៉ូតូឃេីញទាន់ក៏ដេញឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិច្ច​កាលពីវេលាម៉ោង៤រសៀល​ ថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​១​ សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ 

    ជនសង្ស័យឈ្មោះ សេង​ ទី​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបរជាងជួសជុលរថយន្តស្នាក់នៅសង្កាត់ផ្សារកណ្តាល​ ខណ្ឌដូនពេញ។ 

    ចំណែកជនរងគ្រោះឈ្មោះ ខាន់​ សី​ ភេទប្រុស អាយុ២០ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅកន្លែងកេីតហេតុ។ 

ម៉ូតូជនរងគ្រោះម៉ាក​ ស៊ុយ​ហ្ស៊ុយគី​និច​  ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1BY- 0560 ។ 

    តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានសម្រាកនៅខាងក្នុងបន្ទប់ជួល​ ដោយទុកម៉ូតូនៅខាងមុខបន្ទប់​។ បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់មកធ្វេីសកម្មភាពកាច់សោ.ក​ម៉ូតូ ហើយខណៈកំពុងធ្វេីសកម្មភាពស្រាប់តែម្ចាស់ម៉ូតូឃេីញទាន់ក៏ស្ទុះរត់ចេញមកក្រៅដេញឃាត់ជនសង្ស័យបានភ្លាមៗតែម្តង។ 

   បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍​សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖