ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរ និងរឹបអូសថ្នាំញៀនមួយកញ្ចប់ធំបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្ត​ព្រះ​វិហារ​ ៖​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តព្រះវិហារ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ​ បាន​ចេញបង្ក្រាបបទល្មើសរក្សា​ទុក​ដឹក​ជញ្ជូន​ ឬ​ ជួញដូរ​នឹង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយករណីដោយគាត់ខ្លួនជនសង្ស័យម្នាក់និងរឹបអូសថ្នាំញៀនមួយកញ្ចប់ធំ។

  ការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី​១២ ខែឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៦​និង​ ២៤​នាទី​ នៅ​ចំណុច​ចំការ​ស្វាយ​ស្ថិត​ក្នុងភូមិ​ក្រាំង​ដូង​ ឃុំ​ ព្រះ​ឃ្លាំង​ ស្រុក​ត្បែងមានជ័យ​ ខេត្តព្រះវិហារ​ ។​

មន្ត្រីនគរបាលបង្ក្រាបបទល្មើសគ្រឿងញៀនខេត្តព្រះវិហារបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ស​ង្ស័​យម្នាក់​ឈ្មោះ​ ប៉ោ​ សំ​អឿ​ន​ ហៅ​ អេ​ង​ វ៉េ​ង​ហ័ត​ ហៅ​ក្រៅ​ ហ័ត​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​ក្រាំង​ដូង​ ឃុំ​ព្រះ​ឃ្លាំង​ ស្រុក​ត្បែងមានជ័យ​ ខេត្តព្រះវិហារ​ ។​ ជាមួយក៏បានរឹបអូសថ្នាំងញៀនប្រភេទម្សៅសថ្លាចំនួន១កញ្ចប់ធំទម្ងន់១២.៤៨ក្រាម និងឧបករណ៍វេចខ្ចប់គ្រឿងញៀនមួយចំនួនផង។

  បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារដើម្បីចាត់ការតាមច្បាប់៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖