ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះកើតនៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចរោងស័ង្គសី ក្រោយផ្ទះ ស្ថិតភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

 សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ២នាក់ខាងលើ

 ១ / ឈ្មោះ ទូច លីហួរ ភេទប្រុសអាយុ២៨ឆ្នាំ  ម្ចាស់ផ្ទះ (ជួញដូរ ប្រើប្រាស់) រស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

២/ឈ្មោះ ប៊ន វិរៈ ភេទប្រុសអាយុ២៦ឆ្នាំ(ជួញដូរ ប្រើប្រាស់)រស់នៅភូមិព្រាលឃុំ គីរីចុងកោះ ស្រុកគិរីវង់ខេត្តតាកែវ។

 ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថតាងរួមមាន ÷ 

– ក្រាមពណ៌សថ្លាចំនួន៦កញ្ចប់សង្ស័យជាគ្រឿងញៀន  ទម្ងន់= ៤,៣៧ក្រាម

-ទូរស័ព្ទ០២គ្រឿង  (ម៉ាកViVOទាំង០២គឿង) ។

– សម្ភារសេពថ្នាំញៀនមួយចំនួន ។

  បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅទីបញ្ជាការអាវុធហត្ថខេត្តកំពុងសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖