ខេត្តសៀមរាប ៖ នេះបេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃសៅរ៍ទី១៤ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញេីសារលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងសារលិខិតរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តសៀមរាប សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាង ក្រៃលែងប្រកបដោយស្វាមីភក្តិដ៏ស្មោះស្ម័គ្រថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៩ យាងចូល ៧០ព្រះវស្សា នៅថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នាពេលខាងមុខនេះ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី បារមីទេវតាថែរក្សាប្រាង្គប្រាសាទនានាក្នុងទឹកដីសៀមរាប-អង្គរ មហិទ្ធិឫទ្ធិទេវតារក្សា ព្រះមហាស្វេតឆ័ត្រ សូមមេត្តាប្រោះព្រំ ទ្រទ្រង់ គាំពារ ថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា និងជៀសផុតពី ព្រះរោគព្យាធិទាំងឡាយ ព្រមទាំងប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕
ដោយ៖សហការី