ក្រុមហ៊ុន Rao Nordic គឺជាក្រុមហ៊ុនកូនរបស់ក្រុមហ៊ុនថាមពលជាតិរុស្ស៊ី Inter RAO បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ខែឧសភានេះ រាល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ប្រទេសប៉ូឡូញ ដោយសារតែពិបាកនៅក្នុងការទូទាត់ប្រាក់ ។
កាលពីថ្ងៃទី១៣ខែឧសភា ក្រុមហ៊ុន Rao Nordic បានប្រកាសថា នឹងផ្អាកការផ្គត់ផ្គង់ថាមពលប្រេងដល់ប្រទេសហ្វាំងឡង់ដោយសារតែជួបផលលំបាកនៅក្នុងការទូទាត់ប្រាក់ ។ នៅពេលនេះដែរ ហ្វាំងឡង់បានសម្រេចទិញថាមពលអគ្គិសនីពីប្រទេសស៊ុយអែត និងការផលិតថាមពលអគ្គិសនីនៅក្នុងស្រុក។
ការផ្អាកផ្គត់ផ្គង់ថាមពលអគ្គិសសនី ក្រោយពេលប្រឈមមុខតានតឹង ជាមួយរុស្ស៊ី ដោយប្រទេសហ្វាំងឡង់បានដាក់លិខិតស្នើសុំចូលជាសមាជិករបស់អង្គការណាតូ ។ ប្រសិនបើហ្វាំងឡង់ចូលណាតូបានសម្រេចនោះអាវុធទំនើបៗរបស់ប្រទេសលោកខាងលិចនឹងចូលដល់មាត់ទ្វាររបស់រុស្ស៊ីតែម្តង។
ក្នុងថ្ងៃជាមួយគ្នានេះដែរសេតវិមានអាមេរិកបានប្រកាសថា ប្រធានាធិបតីបៃឌិន បានជួបពិភាក្សាគ្នាជិត១ម៉ោង ជាមួយសមភាគីហ្វាំងឡង់ និងស៊ុយអែត ពាក់ព័ន្ធនឹងគម្រោងចង់ចូលជាសមាជិករបស់អង្គការណាតូដែលដឹកនាំដោយអាមេរិកនោះ៕
ដោយ៖ ធីរីណា(រូបថត ៖ archyde.com)