ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស៉ីឈ្នួលបើកបរត្រាក់ទ័រឱ្យគេ កំពុងតែភ្ជួរវាយដី ស្រាប់តែជាន់មីនតោនផ្ទុះរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់លោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា នៅវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ មានករណីបុរសម្នាក់បានបើកបរត្រាក់ទ័រស៉ីឈ្មួលវាយដីឲ្យគេ ស្រាប់តែជាន់មីនតោនផ្ទុះរងរបួសធ្ងន់ ត្រូវបងប្អូនអ្នកភូមិជួយនាំគ្នា យកអង្រឹង ដាក់ស្នែងសែង កាត់វាលស្រែ ដើម្បីសែងយកទៅដាក់លើរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ករណីនេះស្ថិតនៅចំណុចទល់មុខបន្ទាយយោធាស្រែម្អម ក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

 បើតាមលោកអធិការបានបន្តថា ជនរងគ្រោះដែលបើកបរត្រាក់ទ័រជាន់មីនតោនផ្ទុះមានឈ្មោះ មឿន សិលា ភេទប្រុសអាយុ ២៥ឆ្នាំ មុខរបរ ជាអ្នកបើកបរត្រាក់ទ័រស៉ីឈ្នួលឲ្យគេ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( ជនរងរបួសដាច់កជើងខាងឆ្វេងធ្ងន់ របួសដងខ្លួន និងបែកក្បាល។

  បច្ចុប្បន្ន៖ ជនរងគ្រោះត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

 បញ្ជាក់៖ ជនរងគ្រោះខាងលើជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រវាយដីឲ្យ ឈ្មោះ   ឃួន សុធា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកជួលដីស្រែពីម្ចាស់ស្រែបន្ត។ 

បន្ទាប់ពីបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រយ:ពេល១ម៉ោងដោយសារជំងឺជនរងគ្រោះធ្ងន់ធ្ងរពេកក្រុមគ្រួសារជនរងគ្រោះបានពិគ្រោះជាមួយលោកគ្រូពេទ្យជំនាញក៏បញ្ជូនទៅព្យាបាលបន្តនៅពេទ្យខេត្តបាត់ដំបង ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖