ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវធ្វើការស្រាវជ្រាវក្រោយពីធ្វើសកម្មភាព (ប្រើដៃវាយជនរងគ្រោះប្លន់យកទូរស័ព្ទ) វេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្លូវរថភ្លើងក្នុងក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ វ៉ាន់ សារិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ៖
១-ឈ្មោះចាន់ សុថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល តាមផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩ ។
២-ឈ្មោះ ជា រតនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩។
៣-ឈ្មោះ រិទ្ធិ វឌ្ឍនៈ ភេទស្រី អាយុ៣០ឆាំ្ន មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលផ្លូវវថភើ្លង ភូមិបាក់ទូក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩ ។
*សម្ភារបាត់បង់រួមមានទូរស័ព្ទ ០១គ្រឿងម៉ាកOPPO(មានលេខ 0967629323)។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានលើកឡើងទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះបានជិះឡំប្រឺតាពីផ្សារចាស់ មករកស្រីនិងបានសួរនាំតម្លៃភ្លាមនោះក៏មានជនសង្ស័យមួយក្រុមមានគ្នា០៣នាក់ស្រី០១នាក់បានធ្វើសកម្មភាព វាយទៅលើជនរងគ្រោះយកទូរស័ព្ទបានបានសម្រេច រួចរត់គេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១។ ក្រោយទទួលបានពាក្យបណ្តឹងហើយ កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធើ្វការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់នៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២២វេលាម៉ោង៣:០០នាទីទៀបភ្លឺនៅចំណុចផ្លូវរថភ្លើងក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី១។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ ជំនាញខណ្ឌនិងប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕
ដោយ ៖ ជីណា