ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ជាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបាននាំយកសម្ភារនិងថវិកា១ចំនួនជូនដល់ក្រុមគ្រូសារជនរងគ្រោះដោយសារបើកបរត្រាក់ទ័រភ្ជួរដីស្រែ ជាន់មីនតោនផ្ទុះរងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបាននាំសម្ភារនិងថវិកា១ចំនួន ប្រគល់ជូនដល់ក្រុមគ្រួសារ ជនរងគ្រោះដែលគ្រោះថ្នាក់ដោយសារបើកបរត្រាក់ទ័រភ្ជួរដីស្រែ ជាន់មីនតោនផ្ទុះរងរបួសធ្ងន់កាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២២នៅចំណុចវាលស្រែមុខបន្ទាយយោធាស្រែម្អម ក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រោយមកជនរងគ្រោះក៏បានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង , បន្ទាប់មកលោកស្រី ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហកមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារគណៈកម្មាធិការសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទៅប្រគល់ជូនជនរងគ្រោះដោយសារបើកបរត្រាក់ទ័រភ្ជួរដីស្រែបណ្ដាលឲ្យជាន់គ្រាប់មីនតោនផ្ទុះ , ជនរងគ្រោះ ឈ្មោះ មឿន សិលា ភេទប្រុស អាយុ ២៥ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បន្ទាប់ពីផ្ទុះមីនតោនសល់ពីសម័យសង្គ្រាម ក្នុងពេលកំពុងភ្ជួរដីស្រែស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។ 

សម្ភារមាន៖  ទឹកសុទ្ធ ២ កេស ,មី ២ កេស, ទឹកដោះគោឆៅ ២ ដុំ ,ទឹកត្រជៀកកាំ ១ យួរ, ថវិកាចំនួន ២,០០០,០០០ រៀល ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបង ៕

ដោយ៖ស សារ៉េត


ចែករំលែក៖