ភ្នំពេញ៖ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រ ធានទី១ អាជ្ញាធរមីន និង លោក pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីសកម្មភាពមីន (High-LevelDialogue on Mine Action)ជាមួយសហគមន៍ផ្តល់ជំនួយ ប្រទេស ជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ក្នុងគោលបំណង ដើម្បី ពង្រីក និងលើកកម្ពស់ភាពជាដៃគូឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ ២០២៥។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក កុសល ជំនួយការ លោកលី ធុជ នៅថ្ងៃទី១៦ ឧសភា ២០២២នេះថា៖ ការរៀបចំវេទិកាសន្ទនាកំរិតកម្ពស់នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ខាងមុខ នៅខេត្តសៀមរាប ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រពី Sofitel Angk or Phokeethra Golf and SpaReso rt ,Neak Poan Home Center,Ashley Furniture Homesto re,Villa Asaliah, Ostra Seafood និង Prince Foundati on។
វេទិកានេះ មាននឹងផ្តល់ជូនដល់សហគមន៍ផ្តល់ជំនួយវិស័យមីននៅកម្ពុជា រួមទាំងវិស័យឯកជន លើកពីចំណាប់អារម្មណ៍ ការតាំងចិត្ត និងឆន្ទៈក្នុងការបន្តគាំទ្រដល់វិស័យមីនកម្ពុជាតទៅមុខទៀត ក្នុងនោះបានផ្តោតសំខាន់លើ៖•ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដើម្បីជម្រុញការប្រើប្រាស់ជំនួយសម្រាប់វិស័យសកម្មភាពមីន និងកម្មវិធីសកម្មភាពមីន ឲ្យស្របជាមួយនឹងកិច្ចខិតខំប្រឹង ប្រែងអភិវឌ្ឍន៍ RGC កាន់តែទូលំទូ លាយ។
•បង្ហាញគំនិតផ្តួចផ្តើមសម្រាប់ការពិចារណា ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តសកម្មភាពមីន (NMAS) ២០១៨-២០២៥ និង•កំណត់វិធីសាស្រ្ត ប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រមូលធនធានដែលត្រូវការ សម្រាប់ការអនុវត្តNMAS ។
សូមបញ្ជាក់ថា៖ បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា គឺជាលទ្ធផលនៃជម្លោះផ្ទៃក្នុង និងតំបន់ដែលអូសបន្លាយជាបន្តបន្ទាប់ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០ រហូតដល់ចុងឆ្នាំ ១៩៩៨ ព្រមទាំងបានបង្កឲ្យមនុស្សស្លាប់ របួស និងពិការប្រមាណជិត ៦៥.០០០ នាក់ ចាប់តាំងពីឆ្នាំ ១៩៧៩។ ទោះបីជាចំនួនអ្នកស្លាប់និងរបួសប្រចាំឆ្នាំត្រូវបានកាត់បន្ថយពី ៤៣២០ ក្នុងឆ្នាំ ១៩៩៦ មក ៤៤ ក្នុងឆ្នាំ ២០២១ ក៏ដោយ ក៏ប្រទេសកម្ពុជាមានចំនួនអ្នកស្លាប់និងរបួសច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ បញ្ហាមីន និងសំណល់ជាតិតផ្ទុះពីសង្រ្គាម នៅតែបន្តសម្លាប់ របួស និងបង្កផលប៉ះពាល់ដល់សហគមន៍ ហើយរារាំងយ៉ាងធ្ងន់ធ្ងរដល់ការឆ្លើយតបផ្នែកមនុស្សធម៌ កិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព និងស្ថិរភាព ការស្តារសង្គម និងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅទូទាំងប្រទេសកម្ពុជា មនុស្សជិត ១,000,000 នាក់ នៅតែរស់នៅ និងធ្វើការនៅតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ដោយមានការគាំទ្រពីសហគមន៍ម្ចាស់ជំនួយអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួងពាក់ព័ន្ធ និងប្រតិបត្តិករជាតិ និងអន្តរជាតិ រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ ដើម្បីកំចាត់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅទូទាំងប្រទេស។ ចាប់ពីឆ្នាំ ១៩៩២ ដល់ខែមេសា ឆ្នាំ២០២២ ផ្ទៃដីចំនួន ២.៣៧៩ គីឡូម៉ែត្រក្រឡាត្រូវបានសម្អាតរួច ដោយបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សជាង ១,១ លាន មីនប្រឆាំងរថក្រោះជាង ២៦,០០០ និងសំណល់ជាតិផ្ទុះពីសង្រ្គាមជិត ៣ លាន ។
ទោះបីជាមានការខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ ផ្ទៃដីប្រហែល ២០០០ គីឡូម៉ែត្រក្រឡា នៅតែមានការគម្រាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គិតត្រឹមខែមេសា ឆ្នាំ២០២២។ ក្នុងនោះផលប៉ះពាល់ដោយសារគ្រាប់មីននៅតែមាននៅក្នុង ២២ ក្នុងចំណោម ២៥ ខេត្ត លើផ្ទៃដីប្រមាណ ៧៣៥ គីឡូម៉ែត្រក្រឡា ដែលស្មើនឹងទំហំទីលានបាល់ទាត់ជិត ១៤០,០០០ ដង ៕
ដោយ ៖ សំរិត