ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានរំលឹកការរិះគន់មួយថា គ្រូពេទ្យ៩០ភាគរយអាក្រក់ គឹជាការរិះគន់មួយដែលមិនបានស្វែងយល់ឱ្យបានដិតដល់ ដល់ទិដ្ឋភាពរួម នៃស្ថានភាពកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកការរិះគន់មួយថា គ្រូពេទ្យ៩០ភាគរយអាក្រក់ គឹជាការរិះគន់មួយដែលមិនបានស្វែងយល់ឱ្យបានដិតដល់ ដល់ទិដ្ឋភាពរួម នៃស្ថានភាពកម្ពុជា។

សម្តេចតេជោ មានប្រសាសន៍ថា ពេលនេះយើងយល់កាន់តែច្បាស់ពីតម្លៃ នៃការលះលង់របស់គ្រូពេទ្យ ជាពិសេសដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់មានការប្រសិទ្ធនាមថា «ជាកងទ័ពអាវស» ទៀតផង។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បែបនេះ ខណៈសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌អន្តរជាតិជ្រោយចង្វា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិបត្តិការប្រយុទ្ធ ប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ សមេ្តចដាក់ចេញ ដំណាក់កាលចំនួន៤ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ដំណាក់កាលទី១ ពីខែមីនា ដល់តុលា ការទប់ស្កាត់ជំងឺពីខាងក្រៅ, ដំណាក់កាលទី២ ចាប់ពី ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ គឺ ការគ្រប់គ្រងការឆ្លងក្នុងសហគមន៍, ចំណាក់កាលទី៣ គឺ បង្កើតភាពសាំក្នុងសហគមន៍ តាមយុទ្ធសាស្រ្តចាក់វ ២១កុម្ភៈ ដល់ តុលា ២០២១ និងដំណាក់កាលទី៤ គឺការ បើកំណើរករប្រទេសពេញលេញ និងរស់នៅជាមួយកូ វីដ១៩តាមគន្លងថ្មី។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានវ៉ាក់សាំងទេ មហន្តរាយនៅកម្ពុជា បង្កដោយជំងឺកូវីដ១៩ នឹងមាន សភាពធ្ងន់ធ្ងរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជាប្រទេសក្រីក្រ ការចាក់វ៉ាក់សាំងសម្រេចបានក្នុងចំនួនដ៏ច្រើនដូចពេល បច្ចុប្បន្ននេះមិនមែនជារឿងងាយស្រួលនោះទេ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមាន មោទនភាពចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,១០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៥៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,៩០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣១,៤៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៦៤,២៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩៣,៧៩% ៕

ដោយ ៖ សិលា


ចែករំលែក៖