ព័ត៌មានទាន់ហេតុការណ៍៖

សមត្តកិច្ចជំនាញស្រុក ក្រុង ខេត្ត សហការ គ្នាតាមប្រម៉ាញ់ ចោរលួចម៉ូតូពលរដ្ឋ ឃាត់ខ្លួនបាន២នាក់គេចខ្លួនម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ សមត្តកិច្ចជំនាញសហការគ្នាតាមប្រម៉ាញ់ជនសង្ស័យ ឃាត់ខ្លួនបក្ខពួក ចោរលួចម៉ូតូ១គ្រឿង របស់ពលរដ្ឋនៅភូមិផ្សារព្រំ ឃាត់បាន២នាក់ នៅចន្លោះម៉ោង ០១និង៣០នាទីយប់ដល់ម៉ោង ០៨ និង៤០នាទីព្រឹក ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២២   នៅចំណុចបន្ទប់ជួលដីថ្មីផ្លូវទី២ ខាងឆ្វេងដៃផ្ទះឈ្មោះ លឹម ដារ៉ា ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន មានករណីចោរលួចម៉ូតូ ០១ ករណី។

  សមត្តកិច្ចជំនាញបានឲ្យដឹងថា÷ ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ចំរើន ភិរុណ្យ ភេទ​ ប្រុស អាយុ​ ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ កន្សែងបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ម៉ូតូដែលបាត់ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ ក្រហម លេខតួ ៦១០១៥៧០ លេខម៉ាស៊ីន ៦១០១៥៧០ ពាក់ស្លាកលេខ បាត់ដំបង ១AO – ៨៦០១។- ជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានធ្វើសកម្ម ភាពរួចគេចខ្លួនបាត់។

បើតាមការបំភ្លឺរបស់ម្ចាស់ម៉ូតូនៅមុនពេលកើតនៅវេលាម៉ោង ០១និង ៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ គាត់បានជិះម៉ូតូចេញទៅទិញសាច់មាន់ហូបហើយជិះមក វិញដោយចាក់សោ.កម៉ូតូទុកនៅខាងមុខផ្ទះជួលរួចក៏ចូលទៅគេងនៅខាងក្នុងបន្ទប់លុះព្រឹកឡើងវេលាម៉ោង ០៨ និង ៤០នាទី ថ្ងៃដដែលគាត់បានចេញមកពីបន្ទប់វិញស្រាប់តែបាត់ម៉ូតូមិនឃើញ​ ក៏មកដាក់ពាក្យបណ្ដឹងទៅសមត្តកិច្ចនគរបាលជំនាញយុត្តិធម៌នៃអធិការស្រុកសាលាក្រៅ ក្រោយមកកម្លាំងជំនាញយុត្តិធម៌ក៏បានសហការជាមួយកម្លាំងប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវ​ លុះដល់​វេលា​ម៉ោង​ ១៤​និង០០នាទីរសៀល​ ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០២២​ កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​នៃ​អធិការ​ស្រុកសាលាក្រៅ​ ​បាន​កំណត់​មុ​ខ​សញ្ញា​បាន​ ​និង​សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​ស្ទឹងកាច់​ រួម​និង​កម្លាំង​ព្រហ្មទណ្ឌ​អធិការ​ក្រុង​ប៉ៃលិន​ បាន​ចុះ​ឆែកឆេរ​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​អូរតាពុកក្រោម​ សង្កាត់​ទួលល្វា​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ហេីយ​ការ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​នោះបានរកឃេីញ​ អាវ​ម៉ូតូ​សង់​ឌ្រីម​ពណ៌​ក្រហម​០១​ឈុត​ មួយ​សុវត្ថិភាព​០១​ ពោះវៀន​ម៉ូតូ​០១​ សំបកកង់ម៉ូតូ​០១​ កូន​សោ​លេខ​២២​ ចំនួន​០២​ ដែកគាស់០១​  ដែកកាប់០១​ ​ ដែក​អក្សរ​តេ០១​ កាបូបស្ពាយ​ពណ៌​ខ្មៅ​០១​ កញ្ចក់​ម៉ូតូ​០១គូរ​ ។ 

បន្ទាប់មកបានឃាត់​ខ្លួន​បក្ខពួក​ជនសង្ស័យ​បានចំនួន​០១នាក់​ ឈ្មោះ​ កុយ​ ឧត្ដម​ ភេទប្រុស​ អាយុ​១៦ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ រស់នៅ​ភូមិ​អូរតាពុកក្រោម​ សង្កាត់​ទួលល្វា​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ។ 

សមត្តកិច្ចជំនាញបានបន្តថា÷ចំណែក​ជន​ដៃ​ដល់​ ០២នាក់ទៀតបាន​ជិះ​ម៉ូតូ​របស់​ជន​រងគ្រោះ​គេចខ្លួន​បាត់​មុនពេលដែល​សមត្ថកិច្ច​យេីង​ទៅដល់​ ។ 

-លុះដល់​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១១​ និង​ ០០នាទី​ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​អធិការ​ស្រុក​សាលាក្រៅ​ សហការ​ជា​មួយកម្លាំង​បុស្តិ៍​នគរបាល​សង្កាត់​ប៉ៃលិន​ និង​កម្លាំង​អន្តរាគមន៍​អធិការ​ក្រុង​ប៉ៃលិន បានកំណត់មុខសញ្ញានិងឃាត់ខ្លួនបានជន សង្ស័យចំនួន ០១នាក់​ទៀត ឈ្មោះ​ អាត​ តាក់​ ភេទប្រុស​ អាយុ​១៦​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ រស់នៅ​ភូមិ​អូរ​តាប្រាំង​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ (បក្ខពួក​ជន​ដៃ​ដល់​​)​ រហូត​ដល់​ម៉ោង​ ១៣និង៣០នាទី​ មុខ​សញ្ញា​ជន​សង្ស័យ​ដែលជាជនដៃដល់បា​ន​បង្ហាញ​ខ្លួន​ ហេីយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្នងការ​ខេត្ត​ប៉ៃលិន​ កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​អធិការ​ក្រុង​/ស្រុក​ និង​កម្លាំង​ប៉ុស្តិ៍​ស្ទឹងកាច់​ បានប្រដេញតាមជន​សង្ស័យ​ប៉ុន្តែ​ជនសង្ស័យ​បានដឹង​ខ្លួន​ជាមុនរួចបានទុក​ម៉ូតូ​ចោលហេីយរត់ចូល​ចម្ការបាត់ទៅ​ ៕

ដោយ៖ស សារ៉េត


ចែករំលែក៖