ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួននារីវ័យក្មេងម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កាលពីវេលាម៉ោង​ ១១​ និង៣០នាទីយប់ថ្ងៃទី១៦​ខែឧសភា​ ឆ្នាំ​២០២២ បានធ្វើការឃាត់ខ្លួននារីវ័យក្មេងម្នាក់ ពីបទ៖ លួច (ទូរស័ព្ទដៃ០១គ្រឿង) ប្រព្រឹត្ដនៅចំណុចហាងលក់ខោអាវយីហោ OASIS ផ្ទះលេខ៧៨CD ផ្លូវលេខ៣៦០ ក្រុមទី៤១ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

ជនសង្ស័យឈ្មោះ តុង បញ្ញា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ  ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ: បុគ្គលិកលក់ខោអាវ ។​

ចំណែក​ជនរងគ្រោះឈ្មោះ ភួង គឹងហ័ង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១១៩ ផ្លូវលេខ១៩BT ភូមិសន្សំកុសលទី១  សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: បុគ្គលិលក់ខោអាវ។

វត្ថុតាងចាប់យកទូរស័ព្ទដៃ០១គ្រឿង ម៉ាកIPhone 11pro max ពណ៌មាស (របស់ជនរងគ្រោះ)។ សមត្ថកិច្ចយើងបានប្រគល់ឱ្យជនរងគ្រោះវិញតាមពាក្យស្នើសុំ  ។ 

យោងតាម​ដំណើររឿងហេតុ​ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧:៣០ នាទី ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ០១គ្រឿង ម៉ាកIPhone 11pro max ពណ៌មាស របស់ជនរងគ្រោះ ដែលជាបុគ្គលិកលក់ខោអាវដូចគ្នា នៅចំណុចហាងលក់ខោអាវយីហោ OASIS ផ្ទះលេខ៧៨CD ផ្លូវលេខ៣៦០ ក្រុមទី៤១ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) បានសម្រេចរួចគេចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះបានឆែកតាមប្រពន្ធICloud ទូរស័ព្ទដៃ រហូតដល់វេលាម៉ោង២៣និង៣០នាទី បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង នៅចំណុចបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ នាំប្រគល់ឱ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ដើម្បីសាកសួរតែម្ដង។ 

បច្ចុប្បន្នជនសង្ស័យ​ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖