ខេត្តព្រះវិហារ ៖ ពិតជាសោកស្តាយ និងរន្ធត់មិនគួរឱ្យជឿថារឿងដ៏សោកសៅនឹងក្តុកក្តួលនេះធ្លាក់ទៅលើតារាចម្រៀងស្រី សុវត្ថិឌី ធារិកា បែបនេះសោះ ត្រឹមតែមួយប៉ព្រិចភ្នែកតារាចម្រៀងស្រីរូបនេះបានបាត់បង់ មនុស្សជាទីគោរពស្រលាញ់រហូតដល់ទៅ ពីរនាក់ នោះគឺកញ្ញាបានបាត់បង់ទាំងឪពុកនឹងម្តាយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ័នៅឯខេត្តព្រះវិហារ ។
យោងតាមសម្ដីលោក អ៊ាម វន្នី បានបន្តថាសមាជិកគ្រួសាររបស់ តារាចម្រៀងស្រីរូបនេះ មានប្អូនប្រុស និងលោកយាយបានរួចផុតពីគ្រោះថ្នាក់ហើយ។ សូមជម្រាបផងដែលថា ហេតុការណ៍នេះគឺ នៅរសៀលថ្ងៃទី១៧ ខែឧសភា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កើតឡើងនៅ ស្រុកឆែប ខេត្តព្រះវិហារ ។
នេះបើយោងតាមគណនីផ្ទាល់របស់ កញ្ញា សុវត្ថិឌី ធារិកា បានបង្ហោះកាលពីព្រឹកថ្ងៃ ១៧ព្រឹកមិញនេះ កញ្ញាបានសរសេថា ពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួួយ ស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ។ សូមជម្រាបផងដែលថា មហាជនគឺមានការអាណិតអាសូរនាងជាខ្លាំង ព្រោះទាំងសំលៀកបំពាក់ហូលផាមួងនៅជាប់ខ្លួន ស្រែកយំដោយការសោកសៅ នឹងមិនអាចទទួលយកបាន ព្រោះថាហេតុការណ៍នេះ វាហាក់បីដូចជាលឿនពេកសម្រាប់កញ្ញា សុវត្ថិឌី ធារិកា ៕
ដោយ ៖ វឌ្ឍនា