ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ ផ្អាកជាបណ្តោះអាសន្ននូវការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០៣ថ្ងៃ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹកក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០៣ថ្ងៃ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹកក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ 

ក្រសួងសុខាភិបាល បានលើកឡើងថា, ការផ្អាកជាបណ្ដោះអាសន្ននូវការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០៣ថ្ងៃ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ។ 

យោង៖ ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លើរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំរបស់គណៈប្រចាំការ នៃ គ.ប.ក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ គ.វ.ក-១៩សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី សិស្ស និស្សិត នៅទូទាំងប្រទេសឱ្យបានជ្រាបថា ការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសត្រូវបាន ផ្អាកជាបណ្ដោះអាសន្ន ចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ អាចធ្វើដំណើរទៅចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ‑សង្កាត់នៅ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ នៅមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ត្រូវដំណើរការជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ដោយក្រុមការងារត្រូវរៀបចំឱ្យបានរួចរាល់ ដើម្បីធានាបានថាប្រជាជនអាចមកចាក់វ៉ាក់សាំងវិញបាននៅថ្ងៃទី០៧ ខែមិថុនា នេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី សិស្ស និស្សិត ទាំងអស់ជ្រាបជាព័ត៌មាន ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖