ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូងងុយដេកធ្លាក់ប្រឡាយទឹក បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសបាក់ភ្លៅខាងឆ្វេង និងអ្នករួមដំណើរ០១នាក់រងរបួសស្រាល

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរសម្នាក់បើកបរម៉ូតូងងុយដេកធ្លាក់ប្រឡាយទឹក បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសបាក់ភ្លៅខាងឆ្វេង និងអ្នករួមដំណើរ០១នាក់រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចប្រឡាយជីកលើទួលអូរប៉ាច ស្ថិតក្នុងភូមិកក់ ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។

បើតាមរបាយការណ៍របស់អធិការនគរបាលស្រុកបរកែវបានអោយដឹងថា ជនរងគ្រោះឈ្មោះ ទីង ម៉េង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិទំពួន បច្ចុប្បន្នរស់នៅភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី រីឯអ្នករួមដំណើរឈ្មោះ រម៉ាម មឿ ត្រូវជាប្រពន្ធជនរងរបួសស្រាល។ រីឯមូលហេតុបណ្តាលអោយគ្រោះថ្នាក់ចរាចរណ៍នេះគឺ អ្នកបើកបរងងុយដេក។

បច្ចុប្បន្ន ម៉ូតូកម្លាំងនគរបាលប៉ុស្តិ៍កក់ ប្រគល់ជូនគ្រួសារជនរងគ្រោះ ដោយឡែកអ្នករងរបួសត្រូវបានគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ដើម្បីព្យាបាល៕

ដោយ៖ សូរិយា


ចែករំលែក៖