ព័ត៌មានទាន់ហេតុការណ៍៖

Lionel Messi ទម្លាក់ Conor McGregor ជាកីឡាករដែលរកចំណូលបានច្រើនជាងគេលើពិភពលោក

ចែករំលែក៖

បញ្ជីឈ្មោះរបស់ទស្សនាវដ្តី Forbes ចុងក្រោយបំផុតត្រូវបានបង្ហាញហើយកីឡាករ Conor McGregor ត្រូវបានធ្លាក់ចេញពីតំណែងជាអត្តពលិកដែលមានប្រាក់ខែច្រើនជាងគេលើពិភពលោក ជំនួសដោយកីឡាករបាល់ទាត់ Lionel Messi។ តាមពិតទៅអ្នកប្រដាល់ MMA Conor McGregor ពេលនេះលែងស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០ទៀតហើយ។

បញ្ជីនេះបានចាត់ថ្នាក់អត្តពលិកលើប្រាក់ចំណូលរបស់ពួកគេកាលពីឆ្នាំមុន ហើយការប្រកួតតែមួយដងដូចជាការប្រយុទ្ធជាមួយកីឡាករ Dustin Poirier និងការលក់ម៉ាកស្រាវីស្គីរបស់គាត់បានធ្វើឱ្យ McGregor ឡើងកាន់តំណែងនៅឆ្នាំ២០២១ ប៉ុន្តែនៅឆ្នាំនេះគាត់មិនបានឈរចំណាត់ថ្នាក់កំពូលទៀតទេ ។

Messi ដណ្តើមបានតំណែងកំពូលគឺមួយផ្នែកដោយសារប្រាក់ចំណូលរបស់គាត់នៅក្លិបថ្មី Paris Saint-Germain ប៉ុន្តែក៏ទទួលបានចំពោះប្រាក់ចំណូលពាណិជ្ជកម្មក្រៅទីលានរបស់គាត់ផងដែរ។ ក្នុងឆ្នាំចុងក្រោយគាត់រកបាន៧៥ លានដុល្លារពីបាល់ទាត់ និង៥៥លានដុល្លារបានមកពីការឧបត្ថម្ភ និងការគាំទ្រ។

កីឡាករ​បាល់ទាត់​តែ២​នាក់​ផ្សេង​ទៀត​មាននៅក្នុង​បញ្ជី​គឺខ្សែប្រយុទ្ធCristiano Ronaldo (ទី៣) និងខ្សែប្រយុទ្ធ Neymar Junior (ទី៤)។ តារា NBA ផ្សេងៗក៏ជាប់ក្នុងបញ្ជីដែរគឺ LeBron James ជាប់លេខ២ រវាង Messi និង Ronaldo ។

បន្ទាប់មកនៅលេខ៥ក្រោម Neymar គឺ Stephen Curry តាមពីក្រោយដោយ Kevin Durant នៅលេខ៦។ ទន្ទឹមនឹងនេះដែរ Giannis Antetokounmpo ឈរក្នុងបញ្ជីលេខ១០។ បញ្ជីដែលនៅសល់រួមមាន Roger Federer (លេខ៧), Saul Alvarez (លេខ៨) និង Tom Brady (លេខ៩) ៕

ដោយ៖ ភារៈ(រូបភាព ៖ MARCA)


ចែករំលែក៖