ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤២​នាក់​ ក្នុងករណីបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៩​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៣​ ខែឧសភា​

ចែករំលែក៖

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ចំនួន​៤២​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៩​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៣​ ខែឧសភា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​

​របាយការណ៍ដដែល​ បានបញ្ជាក់ថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤២​នាក់​ រួម​មាន​៖​ ជួញដូរ​ ១០​ករណី​ ឃាត់​ខ្លួន​មនុស្ស​ ១៧​នាក់​ ,ប្រើប្រាស់​ ៩​ករណី​ ឃាត់​ខ្លួន​មនុស្ស​​ ២៥​នាក់​។​ វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៣​ ខែឧសភា​រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មេី​​ ៤៩,៧៩​ក្រាម​ ។​

​លទ្ធផល​ខាងលើ​ ៧​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៦​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ៦​ករណី​ ឃាត់​ ១៨​នាក់​ ចាប់​យក​Ice​ ២,២៦​ក្រាម​។​

២​ /​ កំពង់ស្ពឺ​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៣​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ៥​ករណី​ ឃាត់​ ៧​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ១,៦៤​ក្រាម​។​ 

៤​ /​ ពោធិ៍សាត់​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​។​ 

៥​ /​ រតនគិរី​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ៥,៦១​ក្រាម​។​ 

៦​ /​ ឧត្តរមានជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៣៨,៩៤​ក្រាម​។​

​កងរាជអាវុធហត្ថ​ ៖​ ២​អង្គភាព​ 

១​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ០,៣៤​ក្រាម​។​ 

២​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,០​ក្រាម​ ៕

ដោយ​៖សហការី​


ចែករំលែក៖