ភ្នំពេញ៖ បេីយោងតាមរបាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែឧសភា កើតឡើង៦លើក ស្លាប់៤នាក់ និងរបួស ១៦នាក់។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
របាយការណ៍ដដែល បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់៤នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន ៨នាក់(ស្រី៤នាក់) របួសស្រាល ៩នាក់(ស្រី២នាក់) ។
ប្រភពដដែលបន្ដថា នៅថ្ងៃទី២៥ ខែឧសភានេះ គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសចំនួន២០នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៦លើក៕
ដោយ៖សហការី(រូបភាពឯកសារ)