ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យចល័តកងពលតូចថ្មេីរជេីងលេខ៥១ បានបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងដូសទី៤ ជូនដល់កម្មករ កម្មការនី និយោជិត ដល់ទីតាំងរោងចក្រនីមួយៗ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កម្មករ កម្មការនី រោងចក្រទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះសម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ។
ក្រោយពីទទួលបានវ៉ាក់សាំងរួចក្រុមគ្រូពេទ្យ បានផ្តាំផ្ញើរដល់បងប្អូនដែលបានទទួលវ៉ាក់សាំង ទាំង៣ដូស ឬ៤ដូសរួចហើយក្តី ត្រូវតែបន្តនូវការយកចិត្តទុកដាក់ ការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេសអនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ ៣ការពារ និង៣កុំ ទោះបីក្នុងកាលៈទេសៈ ប្រទេសយើងមានការឆ្លងជំងឺកូវីដ-១៩ នេះទាបហើយក៏ដោយ៕
ដោយ ៖ សហការី