ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានបញ្ជាក់អោយដឹងថា, ក្រោមការយកចិត្តទុកដាក់ពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងលោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) អ្នកជំងឺឈ្មោះ ឆាយ គឹមអាន ភេទប្រុស អាយុ ៦៤ ឆ្នាំមានបញ្ហាស្ទះសរសៃឈាមខួរក្បាល ស្ពឹកដៃ នឹងពិបាកដើរ មានទីលំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបងក្រោយពីសម្រាកព្យាបាល និងតាមដានដោយយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ TYDA អ្នកជំងឺបានធូស្រាល និងចេញទៅផ្ទះវិញ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និង លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)។
សូមបញ្ជាក់ថា អ៊ំប្រុស ឆាយ គឹមអាន បានជួប លោកបណ្ឌិត ហ៊ុន ម៉ាណែតក្នុងពិធីសម្ពោធអគារ ទីបញ្ជាការ បញ្ជាការដ្ឋាន រថក្រោះ កងទ័ពជើងគោក និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២។
លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី មិនត្រឹមតែចំណាយពេលជួយសង្គម ដ៏មមាញឹកប៉ុណ្ណោះទេ លោកទាំងពីរ បានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញា ពេលវេលា ដឹកនាំក្រុមការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាង២ឆ្នាំ អោយវិនាសសាបសូន្យ ជូនដល់ជនរួមជាតិ រហូតដល់បើកកប្រទេស ដំណើរការលើគ្រប់វិស័យ តាមគោលនយោបាយ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ សិលា