ព័ត៌មានទាន់ហេតុការណ៍៖

“ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩”

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើសុន្ទរកថាគន្លឹះនៅសិក្ខាសាលាស្តីពី “ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩” នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាស្ថានទស្សនវិស័យអាស៊ី។

សូមបញ្ជាក់ថា, គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីជម្រុញការយល់ដឹងអំពីអាស៊ានកាន់តែច្រើន ជាពិសេសគឺដើម្បីប្រមូល និងរំលេចការចូលរួមចំណែករបស់កម្ពុជាក្នុងការធ្វើសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន ផលប្រយោជន៍ប្រជាជនអាស៊ាន និងស្ថិរភាព សន្តិភាព និងសុខដុមរមនាក្នុងតំបន់។

សូមរម្លឹកថា, កន្លងទៅលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចែករំលែកព័ត៌មានថ្មីៗស្តីអំពីការងារដែលកម្ពុជាបាន អនុវត្ត រួមទាំងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ លោកជាលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ក្នុង នាមជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌អាស៊ានសម្រាប់ប្រទេស មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២។

ដោយលោកបញ្ជាក់ថា, ស្តីពីលទ្ធផលនៃទស្សនកិច្ចជាលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា គឺបានលើកអំពីការជួបពិគ្រោះយោបល់ជាមួយឥស្សរជនសំខាន់ៗបួនក្រុមផ្សេងគ្នា នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមមាន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ(SAC) តួអង្គក្រៅក្រុមប្រឹក្សារដ្ឋបាលរដ្ឋ អង្គទូត និងទីភ្នាក់ងារ ឯកទេសរបស់អង្គការសហប្រជាជាតិ។ ជំនួបទាំងនេះបានផ្ដល់ឱកាសជូន លោក ប្រេសិត ពិសេស និងក្រុមការងារបានស្តាប់ ពិភាក្សា និងបញ្ជាក់អំពីការត្រៀមជួយជ្រោមជ្រែងដល់ ប្រទេស មីយ៉ាន់ម៉ា តាមរយៈក្របខណ្ឌអាស៊ាន ដើម្បីសម្រេចបានវឌ្ឍនភាពបន្ថែមទៀតក្នុងការ អនុវត្តការង ព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុច។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អង្គ ទាំងអស់បានលើកឡើងដូចៗគ្នាអំពីសេចក្តីប្រាថ្នាចង់ឱ្យប្រទេសមីយ៉ាន់ម៉ាវិលទៅរកភាពប្រក្រតីឡើងវិញ ៕

ដោយ ៖ សិលា


ចែករំលែក៖