ព័ត៌មានទាន់ហេតុការណ៍៖

លោក Rangnick នឹង​មិន​ទទួល​តួនាទី​ជាទីប្រឹក្សា​យោបល់របស់ក្លិបManchester United ទេ

ចែករំលែក៖

លោក Ralf Rangnick នឹងមិនបន្តតួនាទីជាទីប្រឹក្សានៅក្លិបបិសាចក្រហមManchester United ទេ បន្ទាប់ពីលោកបានកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នរយៈពេល៦ខែ ដោយលោកបានប្រាប់សន្និសីទសារព័ត៌មាននៅសប្តាហ៍នេះ លើកឡើងពីតម្រូវការការងារថ្មីរបស់លោកជាគ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស។

លោក Rangnick ដែលបើកផ្លូវឱ្យលោក Erik ten Hag មានកិច្ចព្រមព្រៀងដើម្បីធ្វើការជាអ្នកប្រឹក្សារយៈពេល២ឆ្នាំ ហើយបានបញ្ជាក់កាលពីខែមុនថា គាត់នឹងបន្តនៅក្លិបបើទោះបីជាគាត់ត្រូវបានតែងតាំងជាអ្នកចាត់ការសញ្ជាតិអូទ្រីសក៏ដោយ។

ក្លិបបិសាចក្រហម Manchester United បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមថ្លែងអំណរគុណចំពោះ Ralf Rangnickសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នក្នុងរយៈពេល៦ខែកន្លងមកនេះ។ តាមរយៈការព្រមព្រៀងគ្នាទៅវិញទៅមក ឥឡូវនេះលោកនឹងផ្តោតតែលើតួនាទីថ្មីរបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិអូទ្រីស ហើយនឹងមិនទទួលយកតួនាទីប្រឹក្សានៅ Old Trafford នោះទេ។ យើងចង់ជូនពរលោក ឱ្យជួបតែសំណាងល្អនៅក្នុងជំពូកបន្ទាប់នៃអាជីពរបស់គាត់” ។

ក្លិបបិសាចក្រហម Manchester United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦នៅក្នុង Premier League ក្រោមការដឹកនាំរបស់លោកRangnick ដែលបានចូលកាន់តំណែងនៅ Old Trafford បន្ទាប់ពីការបណ្តេញលោក Ole Gunnar Solskjaer កាលពីខែវិច្ឆិកា។

អ្នកចាត់ទូទៅថ្មីលោក Ten Hag នឹងមិនត្រូវបានទាក់ទាញពីតំណែងរបស់លោក Rangnick ជាមួយក្លិបទេ នៅពេលដែលត្រូវបានសួរក្នុងអំឡុងពេលនៃការបង្ហាញរបស់គាត់ថា តើគាត់នឹងស្វាគមន៍តួនាទីទីប្រឹក្សារបស់បុរសវ័យ៦៣ឆ្នាំរូបនេះនៅរដូវកាលក្រោយដែរឬទេ? លោក Ten Hag បាន​និយាយ​នៅ​ដើម​សប្តាហ៍​នេះ​ថា​ “​វា​នៅ​លើ​ក្លិប”​។

ក្រុមជម្រើសជាតិអូទ្រីសក្រោមការដឹកនាំថ្មីរបស់លោក Rangnickចាប់ផ្តើមយុទ្ធនាការប្រកួត Nations League នៅថ្ងៃទី៣ ខែមិថុនា ទល់នឹងក្រុមក្រូអាតមុនពេលប៉ះដាណឺម៉ាក និងបារាំង ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CAN/BBC)


ចែករំលែក៖