ព័ត៌មានទាន់ហេតុការណ៍៖

Robert Lewandowski បញ្ជាក់ពីអនាគតចង់ចាកចេញពី Bayern Munich

ចែករំលែក៖

ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយថា “រឿងរបស់គាត់បានបញ្ចប់” នៅ Bayern Munich ខណៈដែលគាត់ស្វែងរកការផ្លាស់ប្តូរពីម្ចាស់ជើងឯកអាល្លឺម៉ង់នៅរដូវក្តៅនេះ។

Lewandowski នៅសល់កុងត្រាមួយឆ្នាំទៀត ប៉ុន្តែនៅដើមខែនេះប្រធានផ្នែកកីឡារបស់ Bayern Munich លោក Hasan Salihamidzic បាននិយាយថា កីឡាករវ័យ៣៣ឆ្នាំរូបនេះបានបង្ហាញពីបំណងចង់ចាកចេញ។

Lewandowski ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Barcelona គាត់បាននិយាយថា “មានរឿងមួយច្បាស់ណាស់ថ្ងៃនេះ រឿងរបស់ខ្ញុំជាមួយ Bayern Munich គឺចប់ហើយ។

ថ្លែងពីកាតព្វកិច្ចអន្តរជាតិជាមួយប្រទេសប៉ូឡូញកីឡាកររូបនេះបានបន្ថែមថា “បន្ទាប់ពីអ្វីៗបានកើតឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ខ្ញុំមិនអាចស្រមៃថានឹងមានកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតនោះទេ។ ខ្ញុំដឹងថា ការផ្ទេរមួយនឹងក្លាយជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ភាគីទាំងពីរ”។

Lewandowski បានចូលរួមជាមួយក្លិ Bayern Munich កាលពីឆ្នាំ២០១៤ ក្រោយពីចាកចេញពី Borussia Dortmund ហើយបានឈ្នះពានរង្វាន់ Bundesliga ចំនួននិង Champions League ក្នុងឆ្នាំ២០២០

ខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបាន៥០គ្រាប់ក្នុង៤៦ប្រកួតសម្រាប់ Bayern Munich ក្នុងរដូវកាលនេះ ហើយបានស៊ុតបញ្ចូលទី៣៤៤គ្រាប់ក្នុង៣៧៥ប្រកួតក្នុងអំឡុងពេលស្នាក់នៅរយៈពេលឆ្នាំរបស់គាត់ ដែលជាចំនួនគ្រាប់បាល់ច្រើនលំដាប់ទីបន្ទាប់ពីកីឡាករ Gerd Muller នៅក្លិយក្សអាល្លឺម៉ង់ Bayern Munich

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖