ព័ត៌មានទាន់ហេតុការណ៍៖

Rafael Nadal ផ្តួល Novak Djokovic ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open

ចែករំលែក៖

កីឡាករលំដាប់ពិភពលោក Rafael Nadal បានបង្ហាញជាថ្មីម្តងទៀត ជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ French Open ដោយបានផ្តួលគូប្រជែងដ៏ខ្លាំង Novak Djokovic ដើម្បីឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកបុរស។

Nadal ដែល​នឹង​ឈ្នះ​ពាន​ជា​លើក​ទី១៤បាន​ចាប់​ផ្តើម​យ៉ាង​ល្អ ហើយ​បាន​វាយ​ចេញ​ពី​ការ​តស៊ូ​ពី​ក្រុម​ការពារ​តំណែង​ជើង​ឯក Djokovic ដើម្បីយក​ឈ្នះក្នុងលទ្ធផល 6-2 4-6 6-2 7-6 (7-4) នៅ Roland Garros។Nadal បានទទួលជ័យជម្នះនៅម៉ោង១និង១៥នាទីម៉ោងក្នុងស្រុកបន្ទាប់ពីប្រកួតរយៈពេលជាង៤ម៉ោងនៅលើទីលាន។

ម្ចាស់ជើងឯក Grand Slam ២១សម័យរូបនេះនឹងត្រូវជួបជាមួយកីឡាករលេខ៣ពិភពលោក Alexander Zverev នៅថ្ងៃសុក្រ ទី៣ ខែមិថុនានេះ។ Zverev អាយុ២៥ឆ្នាំរបស់អាល្លឺម៉ង់បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់២ឆ្នាំជាប់ៗគ្នាបន្ទាប់ពីបានយកឈ្នះកីឡាករ Carlos Alcaraz កាលពីព្រឹកថ្ងៃអង្គារ។

Nadal អាយុ៣៥ឆ្នាំដែលបានថ្លែងអំណរគុណដល់ហ្វូងមនុស្សនៅទីក្រុងប៉ារីសដែលបង្ហាញពី “សេចក្តីស្រឡាញ់” របស់ពួកគេបាននិយាយថា “ដើម្បីឈ្នះជាមួយ Novak មានវិធីតែមួយគត់គឺត្រូវលេងឱ្យអស់ពីសមត្ថភាពពីចំណុចដំបូងដល់ចុងក្រោយ។ នេះគឺជារាត្រីវេទមន្តមួយសម្រាប់ខ្ញុំ”។

ក្រោយចប់ការប្រកួត Djokovic បាននិយាយថា ” Nadal បានបង្ហាញពីមូលហេតុដែលគាត់ជាជើងឯកដ៏អស្ចារ្យ ហើយរក្សាភាពរឹងមាំខាងផ្លូវចិត្ត។ គ្មានការសង្ស័យទេគាត់សមនឹងទទួលបានវា។ គាត់ជាកីឡាករល្អជាងក្នុងគ្រាដ៏សំខាន់ គាត់ចាប់ផ្តើមបានល្អ ហើយខ្ញុំចាប់ផ្តើមមិនសូវបានល្អ។ ខ្ញុំទទួលបានសន្ទុះក្នុងសិតទី២ ហើយខ្ញុំគិតថាខ្ញុំត្រឡប់មកវិញក្នុងការប្រកួតនេះ ប៉ុន្តែគាត់អាចយកកីឡាវាយតឺន្នីសរបស់គាត់ទៅកម្រិតមួយទៀត” ។

គួរបញ្ជាក់ថា ជ័យជម្នះសម្រាប់កីឡាករវាយតឺន្នីសលេខ៥ពិភពលោកNadal គឺបានសងសឹកការបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់គាត់ដោយ Djokovic កាលពីឆ្នាំមុន និងបានពង្រីកកំណត់ត្រាគ្រប់ពេលរបស់គាត់នៅលើទីលាន Roland Garros ដល់១១០ដងក្នុង១១៣ប្រកួត។ ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​គឺ​ជា​ការ​ស៊ូទ្រាំ​បំផុត​ក្នុង​កីឡា​វាយ​តឺន្នីសផ្នែក​បុរស ដោយ Nadal បាន​ឈ្នះ​ការ​ជួប​គ្នា​លើក​ទី៥៩ ដែល​ធ្វើ​ឱ្យ​គាត់កាត់​បន្ថយ​គម្លាត​មក​ត្រឹម៣០-២៩ក្នុង​ការ​ប្រកួតជាមួយគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖