ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងឱ្យដឹងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃពុធទី០១ ខែមិថុនា ឆ្នាំ២០២២នេះថា៖ សូមអបអរសាទរខួបលេីកទី៧៣នៃទិវាកុមារអន្តរជាតិ១មិថុនា! អរគុណសន្តិភាព! សន្តិភាពជាមូលដ្ឋានយ៉ាងសំខាន់បំផុតក្នុងការធានានិងលេីកកំពស់សិទ្ធិកុមារនិងអី្វៗជាអនាគតរុងរឿងរបស់កុមារ! ។
អគ្គនាយកស៊ីម៉ាក់រូបនេះ បានគូសបញ្ជាក់ថា៖ ខ្ញុំធ្លាប់ជាកុមារឆ្លងកាត់សង្គ្រាម បានទទួលនូវរសជាតិជីវិតមហាទុក្ខវេទនានិងគ្មានសង្ឃឹម។ លោក ហេង រតនា បានថ្លែងបន្តថា គ្មានសិទ្ធិស្អីទេ បេីសិនជាប្រទេសធ្លាក់ក្នុងសង្គ្រាមហេីយនោះ! ចងចាំជានិច្ចមិនអាចបំភ្លេចបាន!
គួរបញ្ជាក់ថា ថ្ងៃនេះគឺខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២២៕
ដោយ៖ស តារា